ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋអាជ្ញាប្រេស៊ីលចោទប្រកាន់មនុស្សចំនួន ១៦នាក់ជុំវិញករណីរៀបចំលទ្ធផលការប្រកួត

ប្រេស៊ីល៖ រដ្ឋអាជ្ញាប្រេស៊ីលបានធ្វើការចោទប្រកាន់មនុស្សចំនួន ១៦នាក់ដែលក្នុងនោះរួមមានកីឡាករបាល់ទាត់អាជីពចំនួន ៧រូប ទៅលើបទចោទប្រកាន់ថា អ្នកទាំងនោះបានធ្វើការរៀបចំលទ្ធផលការប្រកួតទុកជាមុន រួមជាមួយការភ្នាល់ល្បែងកីឡាដោយខុសច្បាប់ ដែលទាំងនេះអាចនឹងក្លាយជារឿងអាស្រូវដ៏ធំបំផុតក្នុងវិស័យកីឡាបាល់ទាត់របស់ប្រេស៊ីល ក្រោយពេលដែលប្រទេសនេះបានអនុញ្ញាតការភ្នាល់ល្បែងកីឡាក្លាយជារឿងស្របច្បាប់កាលពីឆ្នាំ២០១៨។ 

រដ្ឋមន្រ្តីយុត្តិធម៌៌ប្រេស៊ីល លោក Flavio Dino បានបញ្ជាឱ្យប៉ូលីសសហព័ន្ធបើកការស៊ើបអង្កេតលើគម្រោងនេះ បន្ទាប់ពីឯកសារចោទប្រកាន់ត្រូវបានចេញកាលពីថ្ងៃពុធកន្លងទៅ។ រដ្ឋអាជ្ញាក្រសួងសាធារណៈនៃរដ្ឋ Goias បាននិយាយថា បទល្មើសដែលបានចោទប្រកាន់ទាំងនេះបានកើតឡើងនៅក្នុងការប្រកួតចំនួន ១៣ ដែលធ្វើឡើងនៅក្នុងក្របខណ្ឌ Series A និង Series B របស់ប្រេស៊ីល ដែលក្នុងនោះមានការប្រកួតចំនួន ៨ ដែលមានបញ្ហានេះបានធ្វើឡើងកាលពីឆ្នាំ២០២២។ 

យោងតាមឯកសារចោទប្រកាន់ ជនល្មើសមួយក្រុមបានបង់ប្រាក់ឱ្យទៅកីឡាករដើម្បីប្រព្រឹត្តបទល្មើសដោយការលេងឱ្យមានលទ្ធផលដូចការរៀបចំទុក ហើយនាំគ្នាភ្នាល់តាមអ្វីដែលបានគ្រោង និងរៀបចំទុកនូវលទ្ធផលជាមួយកីឡាករតែម្តង។ បើតាមការចោទប្រកាន់របស់រដ្ឋអាជ្ញាបានឱ្យដឹងថា ក្រុមជនល្មើសបានបង់ប្រាក់ជាមុនប្រមាណជា ១០០,០០០ដុល្លារអាមេរិកឱ្យទៅកីឡាករមួយចំនួនដែលមកពីក្លិបបាល់ទាត់នានារួមមាន Santos, Juventude, Cuiaba, Cruzeiro, Athletico Paranaense, Internacional និង Fluminense ជាដើម។ យោងតាមឯកសារដដែលបានឱ្យដឹងថា ខ្សែការពារ Eduardo Bauermann របស់ក្លិប Santos ត្រូវបានចោទប្រកាន់ថាបានទទួលប្រាក់យ៉ាងហោចណាស់ ១០,០០០ដុល្លារអាមេរិក ដើម្បីទទួលបានកាតលឿងក្នុងការប្រកួតជាមួយ Aval កាលពីឆ្នាំមុន។ ក្រៅពីនេះ ក៏នៅមានកីឡាករមួយចំនួនទៀតដូចជា Gabriel Tota, Paulo Miranda, Igor Carius, Victor Ramos, Fernando Neto និង Matheus Gomes ក៏ស្ថិតក្នុងចំណោមនៃការចោទប្រកាន់នេះផងដែរ។ 

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានផ្ញើលិខិតមួយទៅកាន់ប្រធានរដ្ឋ និងរសួងយុត្តិធម៌ ដោយស្នើសុំឱ្យប៉ូលីសសហព័ន្ធធ្វើការពាក់ព័ន្ធនឹងករណីនេះ ដោយនិយាយថាមិនមានលទ្ធភាពដែលការប្រកួតបច្ចុប្បន្នត្រូវបានផ្អាកនោះទេ។ គួរឱ្យដឹងថា ការភ្នាល់កីឡានៅប្រេស៊ីលត្រូវបានអនុញ្ញាត និងចាត់ទុកជាទង្វើស្របច្បាប់ ហើយក្រោយៗមកទៀតការផ្សាយពាណិជ្ជកម្មល្បែងស៊ីសងតែងតែលេចធ្លោក្នុងអំឡុងពេល មុន និងក្រោយការប្រកួតបាល់ទាត់ ខណៈបច្ចុប្បន្នប្រេស៊ីលកំពុងរៀបចំច្បាប់ដើម្បីយកពន្ធ និងគ្រប់គ្រងវិស័យនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក