ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ស សុខា៖ ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោក ស សុខា លើកឡើងថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ បន្ទាប់ពីប្រកួតចាញ់ក្រុមបាល់ទះនារីហ្វីលីពីន និង សិង្ហបុរី ខណៈក្រុមបាល់ទាត់នារីកម្ពុជានេះទើបតែបង្កើតបានត្រឹម៦ខែមុនព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម២០២៣នេះ។

លោក ស សុខា បានលើកឡើងដូចនេះក្រោយលោកសង្កេតឃើញអ្នកតាមដានការប្រកួតបាល់ទះនារី ឡើងប្រកួតបានលើកឡើងនូវមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន ដោយថាមតិវិជ្ជមានជាការគាំទ្រ និងជំរុញលើកទឹកចិត្ត ប្រកបដោយការយល់ពីកីឡាល្អិតល្អន់ ចំណែកមតិអវិជ្ជមានក៏លោកគិតថាអ្នកគាំទ្រក៏គ្មានបំណងអាក្រក់ដែរ ដោយគ្រាន់ចង់ឃើញលទ្ធផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្រោយឃើញក្រុមបាល់ទះបុរសកម្ពុជា ទទួលមេដាយប្រាក់ ក្នុងប្រវត្តិសាស្ត្ររាប់សិបឆ្នាំមកហើយមិនដែលមាន។

លោកបានលើកឡើងបន្ថែមពីគំនិតយោបល់លោកចំពោះក្រុមបាល់ទាត់នារីនេះថា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឬតាមគោលការណ៍កីឡាសឹងតែទូទៅ ដែលមានផ្នែកបុរស ជាគូនឹងគ្នា គឺត្រូវមានផ្នែកនារី (បាល់ទះបុរស បាល់ទះនារី)។ ចំណុចនេះហើយ គឺជាមូលដ្ឋានដែលកម្ពុជាត្រូវបង្កើតបាល់ទះនារីឡើង និងដាក់វិញ្ញាសានេះចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបង្កលក្ខណៈដល់បណ្ដាប្រទេសអាស៊ានដែលមានក្រុមបាល់ទះនារី អាចបញ្ជូនអត្តពលិកចូលរួមប្រកួត ក្នុងស្មារតីធ្វើឱ្យកាន់តែផុលផុសក្នុងព្រឹត្តិការណ៍ ដែលអាចហៅថា «ពិពិធកម្មកីឡា»។

លោកថា៖«ពុំមែនមានន័យថា យើងដាក់វិញ្ញាសា ដើម្បីតែបំណងយកឈ្នះមួយមុខគត់ប៉ុណ្ណោះទេ គឺក្នុងជំហរថា «កីឡាលើសពីឈ្នះ!»។

រដ្ឋលេខាធិការរូបនេះបានបន្ថែមថា ចំពោះសមត្ថភាពក្រុមបាល់ទះនារីកម្ពុជា លោកទទួលថាពិតជានៅមានកម្រិត ប៉ុន្តែក្រុមបាល់ទះនារីកម្ពុជា ទើបបង្កើតឡើងបានប្រមាណ៦ខែមុនស៊ីហ្គេមចាប់ផ្ដើម ដោយបានទៅសិក្សារៀនសូត្រនៅប្រទេសចិនមួយរយៈខ្លីប៉ុណ្ណោះសម្រាប់ហ្វឹកហាត់ និងការចូលសមរភូមិប្រកួតដកពិសោធន៍ ទាំងក្នុងស្រុក និងក្រៅស្រុក។ ធៀបនឹងបាល់ទះបុរសកម្ពុជាវិញ ខុសគ្នាឆ្ងាយណាស់ គឺបានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ។

លោក ស សុខា បានគូសបញ្ជាក់ថា ពេលវេលាសំខាន់ណាស់ ដោយពុំអាចប្រើពេលខ្លី ធ្វើឱ្យប្រភេទកីឡាមួយបានល្អបានទេ ហើយក៏មិនមិនអាចឱ្យក្រុមបាល់ទះនារីកម្ពុជាក្លាយជាក្រុមល្អ ឈានទៅដល់កម្រិតអាជីព និងទទួលបានមេដាយភ្លាមៗបានទេ។ លោកថា៖ «ពេលវេលា ក៏ជាទុនវិនិយោគស្នូលមួយក្នុងចំណោមទុនវិនិយោគស្នូលផ្សេងទៀតក្នុងវិស័យកីឡា»។

លោក ស សុខា អំពាវនាវបន្ថែមឱ្យអ្នកគាំទ្របន្តបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ក្រុមកីឡា និងបន្តគាំទ្រ ជំរុញលើកទឹកចិត្តដល់ក្រុមបាល់ទះនារីកម្ពុជាគ្រប់រូបភាពនៃការផ្តល់កម្លាំងចិត្ត និងសម្ដែងទំនុកចិត្តលើពួកគេ ដើម្បីឱ្យកាន់តែអង់អាច បញ្ចេញអស់ពីសមត្ថភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក