ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្មេងស្រីម្នាក់់ស្លាប់ដោយសារអគ្គិសនីឆក់ក្នុងអាងទឹកសួនច្បារមុខផ្សារទំនើបអូឡាំព្យា

ភ្នំពេញ៖ កុមារីម្នាក់បានចុះលេងទឹកក្នុងអាងទឹកសួនច្បារទល់មុខផ្សារទំនើបអូឡាំព្យាកាលពីយប់ម៉ោង៧ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នៅមុនពេលកើតហេតុ គេឃើញមានក្មេងប្រុសស្រីជាច្រើននាក់បានមកលេង និងងូតទឹកនៅអាងទឹកសួនច្បារនោះ រួចហើយមានក្មេងស្រីម្នាក់បានចុះទៅលេងនៅពាក់កណ្តាលអាងទឹក ស្រាប់តែចរន្តអគ្គិសនីឆក់បណ្តាលឱ្យរឹងខ្លួន បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាជួយស្រង់កុមារីជនរងគ្រោះ និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលក្មេងស្រីនោះក៏បានបាត់បង់ជីវិត។

សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងកើតហេតុ និងបានឃើញថាមានខ្សែភ្លើងដាច់រលាត់ ហើយបានកោសល្យវិច្ឆ័យលើសាកសពក្មេងស្រីនោះថាពិតជាបានស្លាប់ដោយសារតែឆក់អគ្គិសនីពិតប្រាកដមែន។ សមត្ថកិច្ចបានប្រគល់សពក្មេងស្រីឱ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

កន្លងមក សន្តិសុខដែលយាមនៅមុខផ្សារទំនើបអូឡាំព្យាតែងតែបានឃាត់ក្មេងៗដែលមកលេងទឹកនៅក្នុងសួនច្បារមុខផ្សារទំនើបមួយនេះជារឿយៗ ខណៈនៅក្នុងអាងទឹកមានបំពាក់អំពូលភ្លើងដើម្បីលម្អអាងទឹកសួនច្បារនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក