ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកគ្រូ ហុងដា ផ្តាំផ្ញើឱ្យ «ធ្វើតាមក្តីស្រមៃ» ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្រុមគោព្រៃកម្ពុជា

ភ្នំពេញ៖ លោកគ្រូ ហុងដា (Keisuke Honda) បានបង្ហោះសារបង្ហាញអារម្មណ៍ ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារយៈពេល៥ឆ្នាំ និង ផ្តាំផ្ញើរថា «ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃ»។

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គ្រូបង្វឹកក្រុមបាល់ទាត់គោព្រៃកម្ពុជាលោក ហុងដា បានបង្ហោះសារលើបណ្តាញសង្គមលោកផ្ទាល់ថា ការងារដឹកនាំរបស់លោកនៅកម្ពុជាត្រូវបានបញ្ចប់ហើយកាលពីយប់មិញដែលជា ការដឹកនាំប្រកួតចុងក្រោយរបស់លោក ដោយរំពឹងនឹងបានលទ្ធផលល្អប្រសើរ ប៉ុន្តែមិនអាចសម្រេចបាន។ លោកបាន «ជីវិតមិនគួរមានការសន្យានោះទេ ដែលការពិតខ្លះពិបាកសម្រាប់លោកទទួលយក»។

លោកបានឱ្យដឹងទៀតថា លោកមានអារម្មណ៍ដដែលចាប់តាំងពីការចាប់ផ្តើមការងាររបស់លោកតាំងពីឆ្នាំ២០១៨ ប៉ុន្តែកីឡាករ និងអ្នកគាំទ្រជាកម្លាំងចិត្ត និងក្តីសង្ឃឹម ដែលជាមូលហេតុលោកអាចបន្តដល់រហូតដល់ទីបញ្ចប់នៃការដឹកនាំនេះ។

លោក ហុងដា ថា៖ «អរគុណ អ្នកទាំងអស់គ្នាសម្រាប់អ្វីគ្រប់យ៉ាងក្នុងរយៈពេល ៥ឆ្នាំមកនេះ។ អ្នកបានផ្តល់ឱ្យខ្ញុំ និងកីឡាករទាំងអស់នូវអ្វីៗជាច្រើន។ ខ្ញុំមានមោទនភាពចំពោះអ្នកទាំងអស់គ្នា។ ជាចុងក្រោយខ្ញុំចង់ប្រាប់អ្នកពីពាក្យនេះ «មានក្តីស្រមៃ ធ្វើតាមក្តីស្រមៃ»។

គួរឱ្យដឹងដែរថា លោក ហុងដា (Keisuke Honda) បានចប់ភារកិច្ចក្នុងការដឹកនាំ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា កាលពីការប្រកួតនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជាចាញ់ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល១-២ ដែលធ្វើកម្ពុជាជាម្ចាស់ផ្ទះ ខកខានឱកាសឡើងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក