ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្រាប់អាស៊ានឱ្យមានភាពបត់បែនដើម្បីជំរុញការអនុវត្តន៍កុងស៊ីស៥ចំណុចរបស់ខ្លួនចំពោះមីយ៉ាន់ម៉ា

ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ សន្ដិសុខអាស៊ានលើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយជំរុញដល់អាស៊ានឱ្យមានភាពបត់បែន បង្កើតគំនិតថ្មី និងភាពច្នៃប្រឌិតក្នុងការស្វែងរកអភិក្រមនានាដែលជំរុញការអនុត្តកិច្ចព្រមព្រៀងកុងសងស៊ីសទាំង៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាបាន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបែបនេះដោយបានលើកឡើងពីក្ដីបារម្ភចំពោះសោកនាដកម្មនានាដែលបានកើងឡើងជាច្រើនកន្លែក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរំលឹកឱ្យអាស៊ានត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេដងថែមទៀតដើម្បីឱ្យប្រទេសនេះវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។

ក្នុងកិច្ចប្រជុំនេះរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរយោបល់គ្នាលើវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC) របស់ប្រមុខដឹកនាំអាស៊ាន រួមទាំងការពិនិត្យឡើងវិញនិងសេចក្តីសម្រេច ១៥ចំណុច របស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅរាជធានីភ្នំពេញ កាលពីឆ្នាំកន្លងទៅ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក