ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផឹកប៉ះស្រាជេរជិះឡានទំនើបទៅទិញកាតទូរស័ព្ទជេរផ្អើលបុរីកីឡា

ភ្នំពេញ៖ បុរសម្នាក់ក្នុងសភាពស្រវឹងទំនងផឹកប៉ះស្រាជេរ បានជិះឡានទំនើបម៉ាកឡង់គ្រីស័រទៅរកទិញកាតទូរស័ព្ទពេលអ្នកលក់ថាអត់មានលក់ក៏ចាប់ផ្ដើមស្រែកជេរផ្អើលបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើបើករថយន្តមួយគ្រឿង ម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3135 ទៅឈប់នៅចំណុចកើតហេតុ សួររកទិញកាតទូរស័ព្ទ លុះដល់ស្ត្រីៗ នៅផ្ទះអ្នកលក់ដូរ ប្រាប់ថាអត់មានលក់ទេលោកពូ បែជាបុរសខាងលើជះកំហឹង ខឹងជេរប្រមាថប្រើពាក្យអសុរស ទៅលើស្ត្រីៗនៅកន្លែងកើតហេតុ ផ្អើលអស់អ្នកដំណើរតាមផ្លូវ រហូតដល់ពលរដ្ឋអត់ទ្រាំមិនបានក៏ថតវីដេអូចែកចាយពេញបណ្ដាញសង្គមព្រមព្រៀត។

យើងមិនដឹងថាគាត់ផឹកប៉ះស្រាអីទេ តែម្ចាស់ឡានដែលស្រវឹងជោគជាំនោះបានបញ្ចេញក្បាច់ហនុមានសំដែងឬទ្ធិដាក់អ្នកលក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក