ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សារមនី្ទរជាតិស្នើអាជីវករឱ្យសុំឆ្លងយោបល់ពីក្រសួងជំនាញលើគំរូម៉ូតសម្លៀកបំពាក់ដែលដាក់ជួលថត និងសុំការអនុញ្ញាតចូលថតរូប

ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជាជូនដំណឹងដល់អាជីវករជួលសម្លៀកបំពាក់បុរាណមួយចំនួន តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញដើម្បីសុំឆ្លងយោបល់លើគំរូម៉ូត សម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូបក្នុងបរិវេណខាងមុខអគារសារមន្ទីរជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដោយកាលពីពេលថ្មីៗកន្លងមកមានអាជីវករជួលសម្លៀកបំពាក់បុរាណមួយចំនួនបានលើកសំនួរនៅលើបណ្តាញសង្គមថា៖ “តើសារមនី្ទរជារបស់អ្នកណា? របស់ជាតិ ឬក៏របស់ឯកជន?" ដែលកត្តានេះអាចធ្វើឲ្យសាធារណជនយល់ច្រឡំថា សារមនី្ទរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជនក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។

សារមនី្ទរជាតិកម្ពុជាបញ្ជាក់ថា កន្លងមកជំហររបស់ថ្នាក់ដឹកនាំសារមនី្ទរជាតិតែងសម្របសម្រួលជូនសាធារណជនអាចចូលប្រើប្រាស់ទីតាំងសារមនី្ទរជាតិបាន ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សេចក្តីប្រកាសព័ត៌មានដដែកបានឱ្យដឹងថា សារមនី្ទរជាតិរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្តល់សេវាជួលសម្លៀកបំពាក់បុរាណមកថតរូបក្នុងបរិវេណសារមនី្ទរជាតិកន្លងមក ដោយហេតុថាអាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមនី្ទរជាតិ មុននឹងបញ្ចូលទីតាំងសារមន្ទីរជាតិជាផ្នែកមួយនៃសេវាកម្មជូនអតិថិជនក្នុងការជួលសម្លៀកបំពាក់និងថតរូប។

ជាមួយគ្នានោះ អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ហេតុនេះ សារមន្ទីរជាតិចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន។ ដើម្បីជៀសវាង នូវការរិះគន់ពីមហាជនក៏ដូចជាការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង សារមនី្ទរជាតិស្នើសុំក្រុមអាជីវករចាំបាច់ត្រូវ ទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ដែលត្រូវ ប្រើប្រាស់សម្រាប់ជួលដល់អតិថិជន។

កន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមនី្ទរជាតិស្នើឲ្យមានការឆ្លងយោបល់ពី អ្នកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជៀសវាងកំហុសឆ្គងក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ ដើមនិងគ្មានមូលដ្ឋានច្បាស់លាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក