លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សហរដ្ឋអាមេរិកប្រកាសពីការផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីតម្លៃ ១,២ពាន់លានដុល្លារអាមេរិកទៅអ៊ុយក្រែន

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារម្សិលមិញនេះបានប្រកាសពីការផ្តល់ជំនួយផ្នែកសន្តិសុខដែលសរុបជាទឹកប្រាក់ប្រមាណ ១,២ពាន់លានដុល្លារអាមេរិកថ្មីទៀតសម្រាប់អ៊ុយក្រែន ដើម្បីបង្កើននូវការការពារដែនអាកាស រួមជាមួយជំនួយនូវគ្រាប់កាំភ្លើងធំថ្មីបន្ថែមទៀត។ 

ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការវាយបកវិញដែលនឹងធ្វើឡើងនៅនិទាឃរដូវនេះប្រឆាំងទៅនឹងកងកម្លាំងទ័ពឈ្លានពានរបស់រុស្សី ហើយជំនួយថ្មីចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនេះត្រូវគេជឿជាក់ថាមិនទាន់់អាចមកដល់ភ្លាមៗឡើយ ដោយជំនួឮយខាងលើនឹងត្រូវឆ្លងកាត់ពីផ្នែកឧស្សាហកម្មអាវុធការពារជាតិ ឬភាគីផ្តល់ជំនួយពាក់ព័ន្ធជាមុនសិន។ ប្រតិបត្តិការដូចខាងលើនេះត្រូវបានគេជឿជាក់ថាបានធ្វើឡើងដើម្បីការពារការបាត់បង់នូវភាគហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានន័យថាវិធីនេះនឹងធ្វើឱ្យជំនួយនេះធ្វើដំណើរដល់ទីក្រុង Kyiv ដោយចំណាយពេលយូរជាងការប្រើប្រាស់សារពើភ័ណ្ឌយោធាអាមេរិកដែលមានស្រាប់។

កញ្ចប់ជំនួយសន្តិសុខនេះបានបង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ដែលរួមមានការចូលរួមពង្រឹងប្រព័ន្ធការពារដែនអាកាស និងការកសាងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដើម្បីការពារទឹកដីរបស់ខ្លួន និងរារាំងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលវែងទៅមុខទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិអាមេរិក។ គម្រោងខាងលើនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាសមួយដែលមិនបានបញ្ជាក់ពីអត្តសញ្ញាណច្បាស់ ក៏ដូចជាឧបករណ៍សម្រាប់បញ្ចូលប្រព័ន្ធលោកខាងលិចជាមួយនឹងឧបករណ៍ដែលមានស្រាប់របស់អ៊ុយក្រែនដែលភាគច្រើនជាឧបករណ៍នៅសេសសល់ពីសម័យសហភាពសូវៀត។ 

គួរបញ្ជាក់ថា ការការពារដែនអាកាសរបស់អ៊ុយក្រែនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដោយរារាំងកងកម្លាំងរបស់ទីក្រុងមូស្គូពីការគ្រប់គ្រងលើដែនអាកាស និងជួយការពារអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញមុខមកថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកម្រាប់កញ្ចប់ជំនួយសន្តិសុខថ្មីនេះ ដោយពណ៌នាថាវាជា "សញ្ញានៃសាមគ្គីភាព" នៅថ្ងៃដែលអឺរ៉ុបប្រារព្ធសន្តិភាព និងឯកភាពនៅលើទ្វីបនេះ។

លោក Zelenskyy បានសរសេរនៅលើ Twitter របស់លោកផ្ទាល់ថា៖ "យើងដឹងគុណចំពោះសញ្ញានៃសាមគ្គីភាពជាមួយអ៊ុយក្រែន ដែលបានបង្ហាញនៅថ្ងៃជានិមិត្តរូបសម្រាប់យើង គឺទិវាអឺរ៉ុប និងទិវាជ័យជំនះលើពួកណាស៊ីសក្នុងសង្គ្រាមលោកលើកទីពីរ។ យើងរួមគ្នាឆ្ពោះទៅរកជ័យជំនះថ្មី!"





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក