ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

កីឡាការិនីគុនខ្មែរ សំ សំណាង ទទួលបានមេដាយប្រាក់ ក្រោយចាញ់វៀតណាម

ភ្នំពេញ៖ កីឡាការិនីគុនខ្មែរ សំ សំណាង ទទួលបានមេដាយប្រាក់លើវិញ្ញាសាទម្ងន់ ៦០គីឡូក្រាម ក្រោយចាញ់គូប្រកួតកីឡាការិនីវៀតណាម Bang Thi Mai នាប្រកួតវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

កីឡាការិនីគុនខ្មែរ សំ សំណាង បានសុំចុះចាញ់ដៃគូប្រកួតក្រោយបញ្ចប់ទឹកទី១ ក្រោយកីឡាការិនីវៀតណាមបានវាយចំកណ្តាលទ្រូងកីឡាករគុនខ្មែរ សំ សំណាង បណ្តាលឱ្យចុកខ្លាំងមិនអាចបន្តការប្រកួតនៅទឹកទី២បាន។

គិតត្រឹមរសៀលទី១០ ខែឧសភា កម្ពុជាមានកីឡាករគុនខ្មែរចំនួន ៦រូបហើយដែលទទួលបានមេដាយមាសក្នុងព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

ខណៈពេលនេះ មានការប្រកួតកីឡាគុនខ្មែរ ចំនួន ១គូបន្ថែមទៀត រវាងកីឡាករកម្ពុជា ឡៅ ចិត្រា ជាមួយកីឡាករវៀតណាម Chau Dat Nguyen លើវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក