ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អបអរសាទរ! កីឡាករគុនខ្មែរ ២រូបទៀត សរុប ៤រូបដែលបានមេដាយមាសនៅថ្ងៃនេះ

ភ្នំពេញ៖ គិតត្រឹមរសៀលម៉ោង៤កន្លះថ្ងៃនេះ កីឡាករគុនខ្មែរចំនួន ២រូបទៀតគឺ ខាំ ខ្លានាង បានមេដាយមាសលើវិញ្ញាសាទម្ងន់ ៥១គីឡូក្រាម ក្រោយឈ្នះកីឡាករវៀតណាម និងកីឡាករគុនខ្មែរ ហ៊ីម គឹមរៀង បានឈ្នះលើវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម ក្រោយយកឈ្នះកីឡាករឡាវ SOUKA KEOTHATALATH នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ មានកីឡាករគុនខ្មែរចំនួន ៤នាក់ហើយដែលបានឈ្នះមេដាយមាសជូនកម្ពុជា។ ក្នុងនោះមានកីឡាករគុនខ្មែរ ហ៊ីម គឹមរៀង កីឡាករគុនខ្មែរ ខាំ ខ្លានាង កីឡាករគុនខ្មែរ ម៉ាប់ ធារ៉ា និងកីឡាករគុនខ្មែរ ភុន ពិសិដ្ឋ។ កីឡាករគុនខ្មែរទាំង៣រូប គឺ ខាំ ខ្លានាង ម៉ាប់ ធារ៉ា និងភុន ពិសិដ្ឋ សុទ្ធតែបានយកឈ្នះកីឡាករវៀតណាម ចំនួន ៣រូបដូចគ្នា។

នៅល្ងាចថ្ងៃនេះ មានការប្រកួតកីឡាគុនខ្មែរ ចំនួន ២គូរបន្ថែមទៀត គឺរវាងកីឡាការិនីកម្ពុជា សំ សំណាង ជាមួយនិងកីឡាការិនីវៀតណាម Bang Thi Mai ប្រកួតលើវិញ្ញាសាទម្ងន់ ៦០គីឡូក្រាម និងគូប្រកូតមួយគូទៀត រវាងកីឡាករកម្ពុជា ឡៅ ចិត្រា ជាមួយកីឡាករវៀតណាម Chau Dat Nguyen លើវិញ្ញាសារទម្ងន់ ៦៧គីឡូក្រាម។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ មានកីឡាករគុនខ្មែរ ២រូបទៀតបានឈ្នះមេដាយមាស គឺកីឡាករ កាន់ ម៉េងហុង បានឈ្នះលើវិញ្ញាសារសម្ដែងគុនគ្រូ និងកីឡាការិនី មើយ ស៊ឹង ប្រកួតឈ្នះលើវិញ្ញាសាសម្ដែងគុនគ្រូ។

គិតត្រឹមរសៀលទី១០ ខែឧសភា កម្ពុជាមានកីឡាករគុនខ្មែរចំនួន ៦រូបហើយដែលទទួលបានមេដាយមាសក្នុងព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក