ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងដកខ្លួនចេញពីពូលជាមួយកម្ពុជា និងជប៉ុនវគ្គជម្រុះ AFC U-23 Asian Cup

ម៉ាឡេស៊ី៖ សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងជើង​ បានជូនដំណឹងមកកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ដោយបានស្នើសុំដកខ្លួនពីការប្រកួតជម្រុះជើងឯកបាល់ទាត់យុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ AFC U-23 Asian Cup ពូល K ដែលក្នុងពូលនោះមានតែបីក្រុមប៉ុណ្ណោះរួមមាន កម្ពុជា ជប៉ុន និងកូរ៉េខាងជើង។

ក្រោយពីការប្រកាសដកខ្លួនរបស់កូរ៉េខាងជើង AFC បានបញ្ចេញសេចក្តីសម្រេចថ្មីមួយ ដោយយកក្រុមចំនួន ២ មកពីពូល G H I និង J ដែលជាក្រុមមិនស្ថិតនៅ POT1 និងមិនមែនជាក្រុមម្ចាស់ផ្ទះសម្រាប់ប្រកួតវគ្គជម្រុះនាខែតុលាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុង POT1 មានក្រុមអូស្រ្តាលី កូរ៉េខាងត្បូង ថៃ វៀតណាម កូរ៉េខាងជើង (ដកខ្លួន) ហើយដោយឡែកប្រទេសដែលជាម្ចាស់ផ្ទះវគ្គជម្រុះតំបន់អាស៊ីខាងក់ើតមាន ឥណ្ឌូណេស៊ី (ពូល G) សិង្ហបុរី (ពូល H) ឆាយនីសតៃប៉ិ (ពូល I) ម៉ុងហ្គោល (ពូល J)។

ដូច្នេះ ៨ ក្រុមដែលអាចចូលមកក្នុងពូល K ជាមួយកម្ពុជា និងជប៉ុន រួមមានចិន ព្រុយណេ ទីម័រខាងកើត ហ្វីលីពីន មីយ៉ានម៉ា ហុងកុង ម៉ាឡេស៊ី ឡាវ ខណៈការចាប់ឆ្នោតយកមួយក្រុមមកចូលក្នុងពូល K នេះនឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហាខាងមុខនេះ។

គួរបញ្ជាក់បន្ថែមថា សម្រាប់ការប្រកួតវគ្គជម្រុះ AFC U-23 Asian Cup ឆ្នាំ២០២២​នេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលាខាងមុខនេះ ដោយក្នុងពូល K នេះ កម្ពុជា នឹងត្រូវធ្វើដំណើរទៅប្រកួតជម្រុះនៅកិឡដ្ឋាន Saitama ប្រទេសជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក