សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

លោកយាយ ចាន់ ឃីម រំជួលចិត្តត្បិតក្លាយជាមនុស្សទី៧លានដែលទទួលវ៉ាក់សាំងហើយបានប្រាក់ ១០លានរៀលសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ: ថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន១០លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យបុគ្គលទី៧លាន ដែលទទួលបានការចាក់វ៉ាក់សាំងសប្បាយ ត្រេកអរយ៉ាងខ្លាំង ទប់ទឹកភ្នែកពុំបាន ខណៈលោកយាយចាន់ ឃីម បានទាំងការចាក់វ៉ាក់សាំងការពារអាយុជីវីតនិងបានទាំងថវិកាលើកទឹកចិត្ត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកយាយ ចាន់ ឃីម បានលើកឡើងពីសុខភាពក្រោយចាក់វ៉ាក់សាំងថា «ក្រោយចាក់វ៉ាក់សាំងហើយ សុខភាពល្អធម្មតា ហូបបាយបាន សម្រាន្ដក៏លក់ ខ្ញុំសប្បាយចិត្ដណាស់ សុខភាពល្អហើយ បានការពារជំងឺកូវីដ-១៩ទៀត»។ ជាងនេះទៅទៀតលោកយាយ ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំង សូមទៅចាក់ការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ ហើយថែមបានចាត់ទុកថវិកានេះប្រៀបដូចជាថវិកាព្រះប្រទានដែលនឹកស្មានមិនដល់។

អំណោយដែលនាំទៅជូនលោកយាយចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបរូបនេះ ក្រៅតែពីថវិកា១០លានរៀលទៅ ក៏មានការផ្តល់ជំនួយជាស្បៀងអាហារមានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក