ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្វឹករបស់កីឡាការិនី ស្រួង ភាវី ឡើងទៅពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះស្តេចស្នូកឃ័រហ្វីលីពីន

ភ្នំពេញ៖ កីឡាករកម្ពុជា លោក Woo Dong Hoon ដែលស្គាល់ថាជាគ្រូបង្វឹករបស់កីឡាការិនី ស្រួង ភាវី បានយកឈ្នះស្តេចស្នូកឃ័ហ្វីលីពីន លោក Efren Reyes លើវិញ្ញាសាការ៉ុម៣បាំងក្នុងលទ្ធផល ៤០ទល់នឹង១៥ ដែលប្រកួតនៅផ្សារទំនើបអ៊ីអនសែនសុខកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

កីឡាករកម្ពុជា លោក Woo Dong Hoon នឹងឡើងទៅប្រកួតនៅពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រនៅវេលាល្ងាចម៉ោង៦ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ជួបជាមួយគូប្រកួតកីឡាករថៃ លោក Suriya Suwannasingh នៅផ្សារទំនើបអ៊ីនសែនសុខ។

លោក Woo Dong Hoonដែលតំណាងកីឡាករកម្ពុជាបានយកឈ្នះស្តេចស្នូកឃ័រហ្វីលីពីន បន្ទាប់ពីកូនក្រុម កីឡាការិនី ស្រួង ភាវី ដណ្តើមបានមេដាយមាសលើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ នៃវិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម (៣បាំង) ក្រោយយកឈ្នះគូប្រកួតកីឡាការិនីវៀតណាម Hong Yen Nhi Nguyenក្នុងលទ្ធផល ២៥-២០ កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា គិតត្រឹមម៉ោង១២ថ្ងៃនេះ ថៃឈរលំដាប់ថ្នាក់លេខ១ ដែលទទួលបានមេដាយមាសច្រើនជាងគេ រហូតដល់៤១មេដាយមាស។ បន្ទាប់មកគឺប្រទេសវៀតណាមដែលទទួលបានមេដាយមាសចំនួន៤០ ចំណែកកម្ពុជាឈរលំដាប់ថ្នាក់ទី៣ ដែលទទួលបានមេដាយមាសចំនួន៣៩មេដាយមាស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក