ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនកំពុងសម្លឹងមើលលទ្ធភាពក្នុងការបើកការិយាល័យទំនាក់ទំនងរបស់អង្គការ NATO នៅទីក្រុងតូក្យូ

ជប៉ុន៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក លោក Koji Tomita បានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសជប៉ុនកំពុងមមាញឹកក្នុងកិច្ចការងារឆ្ពោះទៅរកការបើកការិយាល័យទំនាក់ទំនងរបស់ណាតូ (NATO) ប្រចាំនៅទីក្រុងតូក្យូ (Tokyo)។

លោក Tomita បានធ្វើការអធិប្បាយបែបនេះក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្លឹបសារព័ត៌មានជាតិក្នុងទីក្រុងវ៉ាស៊ីនតោន នៅពេលដែលលោកត្រូវបានគេសួរនាំជុំវិញអង្គការសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងមានផែ​នការក្នុងការបើកការិយាល័យទំនាក់ទំនងរបស់ NATO ដែលជាការិយាល័យដំបូងគេបង្អស់នៅអាស៊ី ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់នៅក្នុងតំបន់អាស៊ី។

យ៉ាងណាមិញ អង្គការ NATO ពុំបានចេញមុខធ្វើការបញ្ជាក់ណាមួយឡើយជុំវិញការចុះផ្សាយ និងមតិយោបល់របស់សារព័ត៌មានជប៉ុនលើបញ្ហានេះ ដោយបញ្ជាក់ថាខ្លួននឹងមិនចូលទៅក្នុងព័ត៌មានលម្អិតណាមួយនៃកិច្ចពិភាក្សារបស់ប្រទេសជាសម្ព័ន្ធមិត្តនោះឡើយ។​ លោក Mitoma ដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូល G7 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា នាទីក្រុង Hiroshima បាននិយាយថា នៅក្នុងកិច្ចប្រជុំខាងមុខនេះក៏នឹងជជែកយ៉ាងជិតស្និទរវាងបណ្តាប្រទេសជាមិត្តដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិនផងដែរ។ 

បើតាមប្រភពពីសារព័ត៌មាន Nikkei Asia បានបញ្ជាក់ថា ការិយាល័យទំនាក់ទំនងរបស់ NATO នេះអាចនឹងបើកដំណើរការនៅឆ្នាំក្រោយ ហើយនឹងអនុញ្ញាតឱ្យមានការពិភាក្សាជាមួយដៃគូសន្តិសុខរបស់អង្គការណាតូ ដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាមួយនឹងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពីប្រទេសចិន និងរុស្ស៊ី។ គួរបញ្ជាក់ថា ប្រធានអង្គការណាតូលោក Jens Stoltenberg បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែមករា ហើយបានសន្យាជាមួយនាយករដ្ឋមន្ត្រី Fumio Kishida ដើម្បីពង្រឹងទំនាក់ទំនងក្នុងការប្រឈមមុខនឹងបញ្ហាសន្តិសុខជាប្រវត្តិសាស្ត្រ ដោយលើកឡើងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងអំណាចយោធាដែលកំពុងកើនឡើងរបស់ចិន។ 

ក្រោយការចុះផ្សាយរបស់ Nikkei Asia ប្រទេសចិនបាននិយាយថា "ការប្រុងប្រយ័ត្នខ្ពស់" គឺចាំបាច់ក្នុងការប្រឈមមុខនឹងការពង្រីកខ្លួនទៅទិសខាងកើតរបស់អង្គការ NATO៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក