ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់នៅខែសីហានេះ

ភ្នំពេញ​៖ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧  កន្លងទៅនោះ នៅពេលនេះបានបញ្ចប់ការសាងសង់ស្ទើរតែ ១០០ភាគរយទៅហើយ ដែលកីឡដ្ឋានដ៏ប្រណិតនេះទទួលស្វាគមន៍រាល់ការប្រកួតកីឡាគ្រប់ប្រភេទ ជាពិសេសការត្រៀមទទួលពិធីបើក បិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។

បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កីឡដ្ឋានធំនេះគ្រោងនឹងបញ្ចប់់ការសាងសង់រួចរាល់ជាផ្លូវការនាខែសីហានេះ ត្បិតការងារផ្សេងៗពាក់ព័ន្ធនឹងការសាងសង់បានបញ្ចប់រួចរាល់ទៅហើយ ទាំងផ្នែកខាងក្នុង និងខាងក្រៅកីឡដ្ឋាន ហើយនៅសល់តែចំនុចបច្ចេកទេសមួយចំនួនទៀតប៉ុណ្ណោះដែលត្រូវពិនិត្យឱ្យរួចរាល់ ដូចជាប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង និងផ្ទាំង LED ក្នុងកីឡដ្ឋានជាដើម។ លោកបានលើកឡើងបន្ថែមទៀតថា ចំពោះតួសំំណង់កិឡដ្ឋានទាំងមូល រួមជាមួយទីលានរត់អត្តពលិកកម្មជុំវិញទីលាន និងស្មៅធម្មជាតិសម្រាប់ការប្រកួតបាល់់ទាត់ រួមជាមួយការបំពាក់កៅអីក្នុងកីឡដ្ឋានជាដើម បានបញ្ចប់ការសាងសង់ និងស្ថាបនារួចរាល់ហើយ។ 

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានចំណាយកញ្ចប់ទឹកប្រាក់សាងសង់ប្រមាណ ១៦០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនមកកាន់រាជរដ្ឋាភិបាលកម្ពុជា។ កីឡដ្ឋានដ៏ប្រណិត និងទំនើបនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក