ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប បញ្ជាក់ថា លោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ទេ

ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា លោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីការផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ករណីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ គ.ជ.ប បានសុំការបញ្ជាក់ពី ក្រសួងយុត្តិធម៌ អំពីភាពមាននីតិសម្បទាឡើងវិញរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដោយក្រសួងយុត្តិធម៌បានឆ្លើយបញ្ជាក់មក គ.ជ.ប វិញថា ឈោ្មះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ ទេ។ ដូចនេះ ឈោ្មះ រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ។

ចំពោះការដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង គ.ជ.ប បានបញ្ជាក់ថា ករណីនេះជាសិទ្ធិរបស់បុគ្គល និងកិច្ចការរបស់គណបក្សនយោបាយ។ គណបក្សនយោបាយត្រូវត្រួតពិនិត្យ និងរៀបចំបញ្ជីឱ្យបានត្រឹមត្រូវមុននឹងដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប។

ជាមួយគ្នានេះ គ.ជ.ប បានបញ្ជាក់ពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍អន្តរជាតិចូលរួមពិនិត្យមើលការបោះឆ្នោតជាកិច្ចការមួយសំខាន់ ដើម្បីឆ្លុះបញ្ចាំងអំពីដំណើរការបោះឆ្នោតមានភាពត្រឹមត្រូវក្នុង កម្រិតណាមួយ។ ប៉ុន្តែក្នុងច្បាប់មិនបានចែងថា បើគ្មានអ្នកសង្កេតការណ៍បោះឆ្នោតចូលរួមទេនោះការបោះឆ្នោតចាត់ទុកថា មិនយកជាការបានឡើយ។ ការសង្កេតការណ៍បោះឆ្នោតជាការ ស្ម័គ្រចិត្ត ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប បានធ្វើការអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោត។

គួរឱ្យដឹងដែរថា លទ្ធផលបណ្តោះអាសន្ននៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្ស ចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៥ ផ្សេងទៀតកំពុងស្ថិតក្នុងការពិនិត្យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក