ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ៦០ខ្នងនៅស្រុកពីរផ្សេងគ្នា

បាត់ដំបង៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានបក់បោកគ្រប់ដណ្តប់ទៅលើភូមិសាស្ត្រជាច្រើន ដែលក្នុងមានស្រុកចំនួន២ បានរងផលប៉ះពាល់ក្រោម ឥទ្ធិពលខ្យល់កន្ត្រាក់ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៦៦ខ្នង ក្នុងនោះសាលារៀនមួយខ្នងផងដែរ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន! /ស្រុកភ្នំព្រឹក រងការខូចខាតសរុបចំនួន ៦១ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ៥ខ្នង ខូចខាតរោងនិងតូបលក់អីវ៉ាន់ចំនួន២ /ស្រុកគាស់ក្រឡ ចំនួន ៤ខ្នង និងសាលាមត្តេយ្យ ១ខ្នង តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងករណីគ្រោះធម្មជាតិនេះដែរអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងពន្លឿនក្នុងការចុះជួយរៀបចំរុះរើនិងជួសជុលជូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ដើម្បីរាយការណ៍ជូនដល់ថ្នាក់ដឹកនាំផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក