ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូត និងយកកម្ទេចចោល

តាកែវ៖ សាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវសហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករដកហូតបានយកកម្ទេចចោល។

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ សហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករច្រកទ្វារភ្នំដិន និងរថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារបានចុះត្រួតពិនិត្យទៅលើសាច់មាន់បង្កកដែលនាំចូលមកពីបរទេសតាមច្រកទ្វាភ្នំដិនចំនួន ៥០កេស ដែលក្នុង១កេសមានទម្ងន់ ៥០គីឡូក្រាម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

មន្រ្តីជំនាញបានបញ្ចាក់ឱ្យដឹងថា គោលដៅត្រួតពិនិត្យនេះគឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។

តាមលទ្ធផលនៃការត្រួតពិនិត្យនិងរបាយការណ៍របស់មន្រ្តីជំនាញបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេស ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការកម្ទេចចោលសាច់បង្កក គ្រឿងក្នុងមាន់ គ្រឿងសម្អាង និងនំចម្រុះដែលខូចគុណភាពចំនួន ៧ ០០៧គីឡូក្រាម ដែលផលិតផលទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលកន្លងមកស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក