ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេតទទួលបានមេដាយមាសចំនួន៤ ក្នុងការប្រកួតគណិតវិទ្យាអូឡាំពិកពិភពលោកនៅប្រទេសអាឡឺម៉ង់

ភ្នំពេញ៖ សិស្សសាលាអាមេរិកាំងហ្គោលឌិនហ្គេតចំនួន ១៨នាក់បានទទួលមេដាយពីការប្រកួតប្រជែង គណិតវិទ្យា អូឡាំពិកពិភពលោកនៅប្រទេស អាឡឺម៉ង់ ដោយក្នុងនោះមានទទួលបានមេដាយមាស ៤នាក់ ប្រាក់ ៤នាក់ និងសំរិទ្ធិ ១០នាក់។

សិស្សសាលាទាំងអស់នោះបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ដោយបង្ហាញនូវជំនឿចិត្តជាខ្លាំង។

ទេព សុវណ្ណពីសី ជាសិស្សថ្នាក់ទី១១ នៃសាលាហ្គោលឌិនហ្គេតដែលទទួលបានមេដាយមាសចំណាត់ថ្នាក់ទី១ បានប្រាប់ EAC News មុនធ្វើដំណើរចេញពីប្រទេសកម្ពុជាថានេះគឺជាការប្រកួតដ៏អស្ចារ្យដែលអនុញ្ញាតឱ្យសិស្សអាចធ្វើការសាកល្បងនូវចំណេះដឹងរបស់ពួកគេបាន និងអាចពង្រឹងបន្ថែមកាន់តែខ្លាំងលើមុខវិជ្ជាគណិតវិទ្យារបស់ពួកគេ។

លោក៖ «ខ្ញុំបានត្រៀមខ្លួនរួចរាល់ព្រោះសាលាបានឱ្យជាសំណៅតេស្តសាកល្បងឱ្យពួកយើងដូចជាសំណួរគណិតវិទ្យា ហើយខ្ញុំបានធ្វើការស្រាវជ្រាវលើវានឹងបានឆ្លើយសំណួរ»។

មេដាយមាសគណិតវិទ្យាម្នាក់ទៀតលោក ទូច វណ្ណឡេង ក៏បានឱ្យ EAC ដឹងមុនពេលទៅប្រកួតដែរថាដោយសម្តែងអារម្មណ៍រីករាយដែលបានតំណាងកម្ពុជា ក្នុងការប្រកួត Pangea Math World Olympiad។

លោកថា៖ «ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ចំពោះការប្រលងនេះ ហើយពិតជារំភើបក្នុងការប្រលងនេះសម្រាប់សិស្សកម្ពុជា ខ្ញុំពិតជាសប្បាយចិត្តណាស់»។

កុមារី ទី ច័ន្ទហ្សាណា ទើបតែថ្នាក់ទី៩ ហើយបានចេញដំណើរទៅប្រកួតជាលើកដំបូងបានមេដាយប្រាក់ក៏បានប្រាប់ EAC News មុនទៅប្រកួតផងដែរថា៖ «ខ្ញុំមានអារម្មណ៍រំភើបរីករាយជាខ្លាំងដែលអាចមានឱកាសនេះដើម្បីចូលរួមការប្រកួតគណិតវិទ្យានៅទីក្រុង berlin ប្រទេសអាល្លឺម៉ង់»។

សាលាហ្គោលឌិនហ្គេតបានបញ្ជូនសិស្សចំនួន ១៨នាក់ទៅប្រកួតគណិតវិទ្យានៅប្រទេសអាល្លឺម៉ងលើកនេះជាលទ្ធផលគឺពួកគេសុទ្ធតែទទួលបានមេដាយត្រលប់មកកម្ពុជាវិញ។

លោកគ្រូ Ruan Boyens បានឱ្យដឹងថា ការប្រកួត Pangea Math World Olympiad ធ្វើឡើងជារៀងរាល់ឆ្នាំនៅ ប៊ឺឡែន ដែលនេះជាឆ្នាំដំបូងដែលសាលាហ្គោលឌិនហ្គេតអាមេរិកបានចូលរួម ហើយមានសិស្សមកពីប្រមាណ ៨៥នាក់ មកពី ៧ប្រទេសផ្សេងៗ ប្រកួតប្រជែងគ្នាដើម្បីយកអ្នកពូកែគណិតវិទ្យា។

លោកថា៖ «នៅទីក្រុងប៊ែកឡាំងនឹងមានរយៈពេល ២ថ្ងៃ ដូច្នេះការប្រកួតគណិតវិទ្យាមានរយៈពេលជាង ២ថ្ងៃ ហើយថ្ងៃទី៣ នឹងមានពិធីប្រគល់រង្វាន់»។

Pangea Math World គឺជាការប្រកួតប្រជែងដ៏សប្បាយរីករាយមួយសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ជាមួយនឹងបាវចនា "គណិតវិទ្យាតភ្ជាប់" Pangea Math World នាំសិស្សានុសិស្សនៃតំបន់ភូមិសាស្រ្តផ្សេងៗគ្នា សង្គម និងប្រវត្តិអប់រំ ដែលចាប់អារម្មណ៍លើគណិតវិទ្យា និងមានទេពកោសល្យសម្រាប់វាជាមួយគ្នា ដើម្បីលើកទឹកចិត្តពួកគេ និងចែករំលែកបទពិសោធន៍ និងភាពសប្បាយរីករាយរបស់ពួកគេជាមួយកុមារដទៃទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក