ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ស្នើគណៈកម្មាធិការគណបក្សខណ្ឌ-សង្កាត់ក្នុងរាជធានីភ្នំពេញ ឱ្យបន្តប្រឹងប្រែងបម្រើពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត ផ្តាំផ្ញើរ និងសំណូមពរដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវ ដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត លើកឡើងដូចនេះ ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

លោកបានគូសបញ្ចាក់ថា ការបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនេះ ក៏ដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា សំដៅធានាការពារសន្តិភាព ស្ថិរភាព សុភមង្គល និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ដែលកត្តាទាំងអស់នេះ គឺជាភាពរឹងមាំរបស់គណបក្សយើងតាំងពីដើមរៀងមក។

ថ្លែងក្នុងឱកាសនោះដែរ លោកបានធ្វើការវាយតម្លៃខ្ពស់ និងការអរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ ជាពិសេសក្នុងអំទ្បុងពេលដែលរាជធានីភ្នំពេញរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជាក់ស្តែងមួយរវាងប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើប្រជាជន។

ទន្ទឹមគ្នានេះ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជារូបនេះក៏បានសម្តែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សរាជធានី និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកបំពេញភារកិច្ច ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានដំណើរការកម្មវិធីបើកដោយជោគជ័យ និងកំពុងបន្តដំណើរការទៅមុខដោយរលូន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក