សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា | លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ | រកឃើញវត្តមានកូនសត្វផ្សោតថ្មីមួយក្បាលនៅព្រែកត្នោត ខេត្តកំពត | សម្ដេចតេជោជំរុញឱ្យមានការធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា-អាមេរិកឡើងវិញ |

មនុស្សស្នាក់នៅកម្ពុជាជាង៧,១៣លាននាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ: មនុស្សសរុបចំនួន ៧,១៣១,១៨៤នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ៤,៦៧០,៩៥៤នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍  ទី២៩ ខែកក្កដា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន៧១.៣១%ហើយ។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៉ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ២,៥៩០,០៧៤ដូស ខណៈចាក់លើកទី២អស់ ១,៥២៤,១៦៥ដូស។ វ៉ាកសាំងម៉ាក Covishield (AstraZeneca) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក Japan (AstraZeneca) បានចាក់លើកទី១ សរុបចំនួន ៥៥,៧១៥ដូស និងវ៉ាក់សាំងម៉ាកស៉ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៤,៣១៩,៧៨៧ដូស ខណៈចាក់លើកទី២អស់ ២,៩៨៩,០៥៣ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក