ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: លោក សៅ សុខា គោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ដោយបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក សៅ សុខា បានគោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះបើយោងតាមលិខិតឆ្លើយតបរបស់លោកនៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

ក្នុងលិខិតឆ្លើយតបរបស់លោក សៅ សុខា បានឱ្យដឹងថាលោកគោរពទទួលយកនូវការអំពាវនាវពីសម្តេចតេជោ និងបងប្អូនអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្ដិបរទេសទាំងអស់ ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិនៃការបោះឆ្នោត និង ដើម្បីឆ្លើយតបទៅ នឹងទំនុកចិត្តរបស់សម្ដេចតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា។

លោកថា៖ «ខ្ញុំបាទសូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ភក្តីបំផុត និងសូមគោរពបងប្អូនទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្តិបរទេសទាំងអស់ រួមនិងសេចក្តីថ្លែងការណ៍គាំទ្រអំពាវនាវឱ្យខ្ញុំបន្តតំណែងដឹកនាំកីឡាបាល់ទាត់កម្ពុជាពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមហ៊ុនអ្នកឧបត្ថម្ភ»

ជាមួយគ្នានោះដែរ លោកក៏អំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាពមិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់លោក សៅ សុខា បានបង្ហោះសារលើបណ្តាញសង្គមថា លោកនឹងលាលែងចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ចាញ់មីយ៉ាន់ម៉ា២-០ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា តាមរយៈសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងថា បន្ទាប់ពីបញ្ចប់ការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដោយទទួលលទ្ធផលមិនបានល្អ លោក សៅ សុខា ដែលជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបាន សុំលាលែងចេញពីតំណែង។ សម្តេចបានសំដែង ការសោកស្តាយ និង កត់សម្គាល់ថា ចាប់តាំងពីលោក សៅ សុខា បានទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់របស់កម្ពុជា មានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីជាការលេងរបស់កម្ពុជាមានលទ្ធផលមិនទាន់តាមការចង់បានក៏ដោយ ក៏ប៉ុន្តែកម្ពុជាបានដើរចេញឆ្ងាយពីចំណុចដែលមិនធ្លាប់មានកាលពីពេលមុន។

សម្តេចតេជោ ហ៊ុន សែន បង្ហាញសង្ឃឹមថា «នាយឧត្តមសេនីយ៍ សៅ សុខា ដែលធ្លាប់នៅជាមួយខ្ញុំ អស់រយៈពេល៤៦ឆ្នាំរួចមកហើយនោះ នឹងបន្តទទួលយក នូវសំណូមពររបស់ខ្ញុំ ដែលពេលនេះ ពេលមុន គឺនៅផ្ទាល់ជាមួយនឹងខ្ញុំ »



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក