ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

យោធាចិនស្វែងរកកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ថ្មីបន្ថែមទៀតជាមួយយោធាប៉ាគីស្ថាន

ចិន៖ រដ្ឋមន្ត្រីការពារជាតិចិននៅថ្ងៃចន្ទ ទី០៨ ខែឧសភានេះ បានបញ្ជាក់ប្រាប់ទៅកាន់អគ្គសេនាធិការកងទ័ពជើងទឹកប៉ាគីស្ថានថា កងកម្លាំងយោធា រួមទាំងកងទ័ពជើងទឹកប៉ាគីស្ថានផងដែរគប្បីឈានឆ្ពោះទៅកាន់កិច្ចសហប្រតិបត្តិការថ្មី ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសជិតខាងទាំងពីរក្នុងការការពារសន្តិសុខក្នុងតំបន់។ ទំនាក់ទំនងយោធានៃប្រទេសទាំងពីរនេះបានអូសបន្លាយពេលជាច្រើនឆ្នាំ ស្របពេលដែលកងទ័ពជើងទឹក និងទ័ពអាកាសនៃប្រទេសទាំងពីរបានធ្វើសមយុទ្ធទ្វេភាគីនៅលើទឹកដីប្រទេសទាំងពីររៀងៗខ្លួនទៅវិញទៅមក។ 

សម្រាប់ប្រទេសចិន ប៉ាគីស្ថាន និងការឈានឆ្ពោះចូលទៅកាន់ឈូងសមុទ្រអារ៉ាប់ គឺជាគន្លឹះនៃការបិទផ្លូវនៅច្រកសមុទ្រម៉ាឡាកា។ ប៉ុន្តែការចាប់អារម្មណ៍របស់ចិនទៅលើតំបន់នេះបានធ្វើបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសពីសំណាក់ប្រទេសឥណ្ឌាដែលជាអ្នកជិតខាងក្បែរប៉ាគីស្ថាន បន្ទាប់ពីប្រទេសចិនបានបើកមូលដ្ឋានយោធាក្រៅប្រទេសជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេស Djibouti ដែលស្ថិតនៅភាគពាយ័ព្យនៃមហាសមុទ្រឥណ្ឌាកាលពីឆ្នាំ២២០១៧។

រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានប្រាប់អគ្គសេនាធិការកងទ័ពជើងទឹកប៉ាគីស្ថានលោក Amjad Khan Niazi ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងថា ទំនាក់ទំនងយោធារបស់ប្រទេសទាំងពីរ គឺជាផ្នែកសំខាន់នៃទំនាក់ទំនងទ្វេភាគី។ ប្រសាសន៍របស់រដ្ឋមន្រ្តីការពារជាតិចិន ដែលត្រូវបានដកស្រង់មកចុះផ្សាយលើគេហទំព័រ​ក្រសួង​ការពារ​ជាតិ​របស់​ចិនបញ្ជាក់ថា កងទ័ពទាំងពីរគួរតែពង្រីកទៅក្នុងកម្រិតថ្មីមួយទៀតនៃការផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីបន្តពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយរាល់ហានិភ័យ និងបញ្ហាប្រឈម ហើយរួមគ្នារក្សាផលប្រយោជន៍សន្តិសុខនៃប្រទេសទាំងពីរ និងផលប្រយោជន៍រួមក្នុងតំបន់។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Niazi កើតឡើងបន្ទាប់ពីលោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាកណ្តាលរបស់ប្រទេសចិនបាននិយាយកាលពីចុងខែមេសាថា យោធាចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយយោធាប៉ាគីស្ថាន។

មន្ទីរបញ្ចកោណរបស់អាមេរិកកន្លងមកបានកំណត់អត្តសញ្ញាណប៉ាគីស្ថានថាជាប្រទេសដែលអាចជាទីតាំងនៃមូលដ្ឋានយោធាចិននាពេលអនាគត ខណៈកំពង់ផែទឹកជ្រៅដែលទទួលបានជំនួយសាងសង់ពីចិនគឺជាទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍មួយ។ យ៉ាងណាមិញ ​ប្រសិនបើទីតាំងនេះអាចក្លាយជាមូលដ្ឋានយោធារបស់ចិនពិតមែននោះ វានឹងក្លាយជាក្តីព្រួយបារម្ភមួយផ្សេងទៀតរបស់ទីក្រុងញូវដែលីអំពីការកើនឡើងនៃសម្ព័ន្ធភាពយោធាចិន នៅក្នុងប្រទេសជិតខាងក្បែររបងរបស់ខ្លួន។ កាលពីឆ្នាំ២០២២ ទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានសម្តែងការព្រួយបារម្ភចំពោះដំណើរទស្សនកិច្ចរបស់នាវាស្ទង់មតិរបស់ចិនទៅកាន់កំពង់ផែយុទ្ធសាស្ត្រក្នុងប្រទេសស្រីលង្កា។ ដោយឡែក កាលពីឆ្នាំ២០១៤ ឥណ្ឌាបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងទៅលើប្រទេសស្រីលង្កា ដែលបានអនុញ្ញាតឱ្យនាវាមុជទឹក និងនាវាចម្បាំងចូលចតនៅក្នុងកំពង់ផែរដ្ឋធានីកូឡុំបូ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក