ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋថៃប្រមាណជា ២លាននាក់បានសម្រុកបោះឆ្នោតមុនកាលបរិច្ឆេទកំណត់

ថៃ៖ នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភាម្សិលមិញនេះ ប្រជាជនថៃបាននាំគ្នាតម្រង់ជួរក្រោមពន្លឺថ្ងៃនៅក្រៅវត្តអារាម មជ្ឈមណ្ឌលលក់ទំនិញ និងសាលារៀននានា ដើម្បីចូលរួមបំពេញសិទ្ធិបោះឆ្នោតរបស់ខ្លួនមុនកាលបរិច្ឆេទកំណត់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភាសប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា មានប្រជាជនថៃនៅទូទាំងប្រទេសប្រមាណជា ២លាននាក់បានចុះឈ្មោះដើម្បីបោះឆ្នោតមុនកាលបរិច្ឆេទផ្លូវការថ្ងៃទី១៤ ខែឧសភា ដែលកំពុងជាការប្រឈមមុខគ្នាយ៉ាងតានតឹងរវាងក្រុមគណបក្សដែលគាំទ្រដោយកងទ័ព ទល់នឹងក្រុមចលនាបក្សប្រឆាំងដែលកំពុងងើបឡើងវិញ។ 

លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha ដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ហើយក្រោយមកបានកាន់តំណែងក្រោយយកឈ្នះការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៩ កំពុងធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងខ្លាំង នេះបើផ្អែកតាមការស្ទង់មតិចុងក្រោយ ខណៈទំនោរនៃការគាំទ្រក្នុងការបោះឆ្នោតអាណត្តិនេះកំពុងបែរទៅរកគណបក្សភឿថៃ ដែលមានកូនស្រីលោកថាក់ស៊ីន ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ យ៉ាងណាមិញ ផ្អែកលើប្រព័ន្ធនៃការរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះ គណបក្សភឿថៃនឹងត្រូវការជ័យជម្នះដ៏លើសលុបភ្លូកទឹកភ្លូកដីមួយ ទើបអាចយកឈ្នះ និងបង្កើតរដ្ឋាភិបាលថ្មីមួយបាន។ 

ពលរដ្ឋជាស្រ្តីវ័យ ២៨ឆ្នាំម្នាក់ដែលជាបុគ្គលិកក្នុងផ្សារទំនើប និងបានចូលរួមបោះឆ្នោតមុនកាលកំណត់នេះបាននិយាយថា៖ "ខ្ញុំសង្ឃឹមថាការបោះឆ្នោតនេះនឹងផ្លាស់ប្តូរប្រទេសឱ្យកាន់តែប្រសើរឡើង។ ខ្ញុំបោះឆ្នោតឲ្យបេក្ខជន និងគណបក្សដែលខ្ញុំចូលចិត្ត ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ខ្ញុំ"។ នាងក៏ដូចជាប្រជាពលរដ្ឋរាប់រយនាក់បានឈរតម្រង់ជួរយ៉ាងស្ងាត់ស្ងៀមនៅការិយាល័យបោះឆ្នោតមួយ ដែលនាងបានបញ្ជាក់ថាការបោះឆ្នោតមុនពេលកំណត់នេះបង្កភាពងាយស្រួលខ្លាំង។ 

ក្នុងនោះផងដែរ នៅមណ្ឌលបោះឆ្នោតផ្សេងៗទូទាំងរាជធានីបាងកក ជាពិសេសក្នុងផ្សារទំនើបគឺពោរពេញទៅដោយមនុស្សម្នាតម្រង់ជួរបោះឆ្នោត ដោយសារតែអាកាសធាតុត្រជាក់ជាងមណ្ឌលបោះឆ្នោតនៅខាងក្រៅ។ ជាក់ស្តែង មណ្ឌលបោះឆ្នោតផ្សេងៗទៀតមានមនុស្សម្នាកកកុញដូចគ្នា ប៉ុន្តែមានការជួយសម្រួលដោយការបាញ់ចំហាយទឹក ដោយសារតែអាកាសធាតុក្តៅខ្លាំងក្នុងរាជធានីបាងកកបច្ចុប្បន្ននេះ។ យុវជនខ្លះដែលទើបគ្រប់អាយុទទួលបានសិទ្ធិបោះឆ្នោតលើកដំបូង បានបង្ហាញទឹកមុខរំភើប និងរីករាយជាខ្លាំងនៅតាមបណ្ដាមណ្ឌលបោះឆ្នោតនីមួយៗ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក