ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរងខណ្ឌព្រែកព្នៅ៖ កុំបន្ទោស បំបាក់ទឹកចិត្តកីឡាករជាតិយើង

ភ្នំពេញ៖ អភិបាលរងខណ្ឌព្រែកព្នៅ លោក ហួរ ហួត លើកឡើងក្នុងបណ្តាញសង្គមដោយស្នើកុំឱ្យមានការបន្ទោស បំបាក់ទឹកចិត្តកីឡាករកម្ពុជា ក្រោយលទ្ធផលប្រកួតបាល់ទាត់បុរសក្រោម ២២ឆ្នាំ កម្ពុជាចាញ់មីយ៉ាន់ម៉ា ២-០។

សាររបស់លោក ហួរ ហួត នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក៏បានបញ្ជាក់ដែរថាមិនថាកីឡា ឬការប្រកួតណាមួយតែងតែមានចាញ់-ឈ្នះ ប្រសិនបើទទួលជ័យជំនះនោះត្រូវខិតខំបន្ថែមបន្ត ប៉ុន្តែបើចាញ់ត្រូវទុកជាបទពិសោធន៍ ហើយត្រូវខិតខំបន្តដូចគ្នា។

លោកថា៖ «កីឡា៖ចាញ់ឈ្នះគឺជារឿងសត្យានុម័ត! បើឈ្នះ គឺជាជោគជ័យហើយក៏ខិតខំបន្ត! តែបើចាញ់គឺជាបទពិសោធន៍ហើយក៏ខិតខំបន្តដូចគ្នា! កុំបន្ទោសបំបាក់ទឹកចិត្តកីឡាករជាតិយើង»

គួរឱ្យដឹងដែរថា តារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គិតត្រឹមម៉ោង១១:១១នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានមេដាយមាសសរុប ៣២មេដាយមាសរួចហើយ ដែលកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក