ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក សៅ សុខា ប្រកាសលាចេញពីតំណែងក្រោយក្រុមជម្រើសជាតិកម្ពុជាចាញ់មីយ៉ាន់ម៉ា

ភ្នំពេញ៖ លោក សៅ សុខា បានបង្ហោះសារលើបណ្តាញសង្គមថា លោកនឹងលាលែងចេញពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ចាញ់មីយ៉ាន់ម៉ា២-០។

សាររបស់លោក សៅ សុខា នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ថា «បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូល A ក្នុងព្រឹត្តិការណ៍ sea games ខ្ញុំគោរពនូវការសន្យា ដើម្បីបង្ហាញ នូវស្មារតីទទួលខុសត្រូវ ខ្ញុំសូមប្រកាសលាលែងពីដំណែងប្រធាន សហពន្ធ័កីឡាបាល់ទាត់កម្ពុជា ចាប់ពីរាត្រីថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះតទៅ»។

លោកបានបន្ថែមឱ្យដឹងថា លោកនឹងប្រគល់ជូនអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ខៀវ សាម៉េត ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។

ជាមួយគ្នាដែរ លោក សៅ សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រ អោយលោកបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ព្រមទាំងសូមអភ័យទោសដែលរូបលោកពុំអាចនាំកិត្តិយសជូនជាតិបានតាមរយពការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក សៅ សុខាថា៖ «ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិ ស.ប.ក មន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក ។ ខ្ញុំសូមជូនពរអ្នក ទាំងអស់គ្នាមានសុខភាពល្អចម្រុងចម្រើន មានសុភមង្គលគ្រប់ក្រុមគ្រួសារ និងជួបប្រទះតែសំណាងល្អជានិច្ច»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក