ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមគូប្រជែងប្រធានាធិបតីតួកគី ប្តេជ្ញាការពារធុងសន្លឹកឆ្នោតនៃការបោះឆ្នោតសប្តាហ៍ក្រោយ

តួកគី៖ យ៉ាងហោចណាស់ក៏មានមនុស្ស ១០០នាក់ដែលសុទ្ធសឹងតែជាមេធាវី បានធ្វើការប្តេជ្ញាចិត្តថានឹងការពារនូវលទ្ធផលការបោះឆ្នោតថ្នាក់ជាតិដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ដើម្បីឱ្យការបោះឆ្នោតនៅក្នុងប្រទេសតួកគីមានតម្លាភាព និងយុត្តិធម៌បំផុតតាមដែលអាចធ្វើទៅបាន។ 

នៅក្នុងសាលសិក្សាមួយស្ថិតនៅរដ្ឋធានី អង់ការ៉ា (Ankara) ក្រុមអ្នកតាមដានទាំងអស់នោះបានចូលរួម និងបញ្ចប់វគ្គសិក្សាពិសេសរបស់ខ្លួនស្ដីពីការអង្កេតនិងតាមដានការបោះឆ្នោត ដែលវគ្គពិសេសនេះបានរៀបចំឡើងដោយគូប្រជែងផ្នែកនយោបាយរបស់ប្រធានាធិបតីកាន់តំណែង លោក Recep Tayyip Erdogan។ 

មជ្ឈដ្ឋានជាច្រើនកំពុងមានការពិភាក្សាគ្នាអំពីការអះអាងរបស់រដ្ឋមន្រ្តីមហាផ្ទៃតួកគីដែលបាននិយាយថា លោកខាងលិច​កំពុង​រៀបចំ​ផែនការ​«ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នយោបាយ» នៅ​ថ្ងៃ​បោះឆ្នោត។ មេធាវីមួយរូបបាននិយាយថា៖ "ជាការពិតណាស់ដែលថារដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្នកំពុងកាន់តែខិតជិតការបរាជ័យក្នុងការបោះឆ្នោត ដែលធ្វើឱ្យភាគីម្ខាងទៀតព្រួយបារម្ភពីបញ្ហាដែលអាចកើតមានឡើង។ ដូច្នេះ ប្រាកដណាស់ថាគ្មានវិធីណាផ្សេងក្នុងការការពារសន្លឹកឆ្នោត ក្រៅតែពីការការពាប្រអប់ធុងសន្លឹកឆ្នោតនោះទេ"។​

ការស្ទង់មតិបង្ហាញថា លោក Erdogan ជាប្រធានាធិបតីកំពុងកាន់អំណាច កំពុងមានការគាំទ្រប្រកៀកប្រកិតគ្នាយ៉ាងខ្លាំងជាមួយនឹងមេដឹកនាំបក្សប្រឆាំង លោក Kemal Kilicdaroglu ដែលជាអ្នកមានឥទ្ធិពលគំរាមកំហែងថានឹងអាចបញ្ចប់រជ្ជកាលនៃរដ្ឋាភិបាលបច្ចុប្បន្ន។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនមានការចាប់ខ្លួនមេធាវីចំនួន ៥០នាក់ ដែលអ្នកត្រូវចាប់ខ្លួនទាំងនោះគឺជាអ្នកតាមដានការបោះឆ្នោតដែលត្រូវបានតែងតាំងដោយគណបក្សគាំទ្រជនជាតិឃឺដ ដែលនាំឱ្យមានការតានតឹងកាន់តែខ្លាំងមុនការបោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក