ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រគល់ប័ណ្ណកិត្តិយសពិសេសសម្រាប់លោកព្រឹទ្ធាចារ្យ អ៊ុំ សួន

ភ្នំពេញ៖ កន្លងមក ជឿជាក់ថាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ប្រាកដជាបានស្គាល់រួចមកហើយនូវអ្នកគាំទ្របាល់ទាត់ និងកីឡាផ្សេងៗយ៉ាងចាស់វស្សាមួយរូបគឺលោក អ៊ុំ សួន ដែលជានិច្ចកាលគេតែងឃើញមុខលោកព្រឹទ្ធាចារ្យរូបនេះមកចូលរួមទស្សនា និងគាំទ្រការប្រកួតកីឡារបស់កម្ពុជាពុំសូវខានឡើយ។ 

មួយរយៈពេលថ្មីៗនេះ ជាពិសេសក្នុងអំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ វត្តមានលោកអ៊ំក៏នៅតែបន្តគាំទ្រ និងមកទស្សនាផ្ទាល់ ប៉ុន្តែដោយសារបានការជួយសម្រួលពីមហាជន ជាពិសេសអ្នកគាំទ្រវ័យក្មេង និងការជួយសម្រួលពីសហព័ន្ធបាល់ទាត់ផ្ទាល់ ដែលបានប្រគល់ជូនសំបុត្រដល់លោកអ៊ំដើម្បីបានទស្សនាការប្រកួត ត្បិតសំបុត្រដែលចែកជូនមានអ្នកគាំទ្រច្រើនរង់ចាំទទួលដែលនេះគឺជាការលំបាកមួយសម្រាប់លោកអ៊ំដែលមានវ័យចំណាស់។ 

យ៉ាងណាមិញ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នេះ ពោលគឺមុនការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជួបជាមួយមីយ៉ាន់ម៉ាយប់នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានផ្តល់ជូននូវកិត្តិយសយ៉ាងធំធេង ពោលគឺការផ្តល់បណ្ណទស្សនាការប្រកួតបាល់ទាត់ឥតគិតថ្លៃពេញមួយជីវិត សម្រាប់លោកព្រឹទ្ធាចារ្យ អ៊ុំ សួន។ នៅលើទំព័រហ្វេសប៊ុករបស់សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ថា "សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រគល់ជូន “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត” ជូនដល់លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។ ប័ណ្ណនេះ នឹងមានអាទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក