ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតប្រធានាធិបតីទីម័រខាងកើត ស្នើស៉ំសម្តេចតេជោ ជួយជំរុញវិស័យកសិកម្មប្រទេសទីម័រ

ភ្នំពេញ៖ អតីតប្រធានាធិបតីទីម័រខាងកើត លោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ ( Kay rala xanana gusmao) ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ពិនិត្យជួយវិស័យកសិកម្មដើម្បីកាត់បន្ថយការនាំចូលស្បៀងពីប្រទេសដទៃ។

លោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ ( Kay rala xanana gusmao) ស្នើដូចនេះក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះដែរ លោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ ក៏បានសម្តែងនូវការភ្ញាក់ផ្អើលចំពោះការរីកចម្រើន ឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមក និងអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ ។ 

លោកមានប្រសាសន៍ថា៖ «នេះជាលើកទីមួយហើយ ដែលលោកបានធ្វើជាសាក្សី នៃព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះ»។ 

ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយទីម័រខាងកើត ឲ្យបានចូលជាសមាជិកអាស៊ាន និងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមនៅកម្ពុជា និងបានបញ្ជូនកីឡាករ កីឡាការិនី មកប្រកួតដែលធ្វើឲ្យស៊ីហ្គេមនៅកម្ពុជា មានភាពកាន់តែអធិកអធម។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ឲ្យពិនិត្យយកចិត្តទុកដាក់លើសរសរស្តម្ភបីរបស់អាស៊ាន។ ដោយឡែកចំពោះវិស័យកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ ថា សម្ដេចនឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពជាក់ស្តែង ដើម្បីជួយដល់ការផលិតកម្មកសិកម្មនៅទីម័រខាងកើត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក