លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រោយចូលបក្សប្រជាជន ប៉ីប៉ី លី ហែកកេរ្តិ៍បក្សប្រឆាំងខ្ទេច

ភ្នំពេញ៖ អតីតមន្ត្រីព័ត៌មានរបស់គណបក្សភ្លើងទៀន គឺអ្នកស្រី ប៉ីប៉ី លី ក្រោយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនបានធ្វើការ Live វីដេអូហែកកេរ្តិ៍បក្សប្រឆាំងខ្ទេចពីភាពខ្សោយ និងការធ្វើបាបសកម្មជនរបស់ខ្លួន។

ប៉ីប៉ី លី លើកឡើងថា សកម្មជនបក្សប្រឆាំងជាច្រើនបានព្រាត់ប្រាស់គ្រួសារដោយសារការគាំទ្របក្សប្រឆាំង និងថាមនុស្សមួយចំនួនដែលរត់ភៀសខ្លួនទៅបរទេសត្រូវបាត់បង់អនាគតទាំងស្រុង។

អ្នកស្រីថា មនុស្សមួយចំនួនដែលធ្លាប់រិះគន់រដ្ឋាភិបាលពេលភៀសខ្លួនទៅក្រៅប្រទេសបែរជាឈប់រិះគន់វិញមិនមែនពួកគេទៅនៅបានសុខស្រួលទេតែពួកគេខ្មាស់ខ្លួនឯង។

អ្នកស្រីបានលើកឡើងថា អ្នកស្រីបានតស៊ូជាមួយនឹងបក្សប្រឆាំងជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែលទ្ធផលគឺមិនដូចបំណងនោះទេ។ នៅក្នុងបក្សប្រឆាំងគឺមានខ្សែបក្សពួករាប់មិនអស់ ថែមទាំងមិនឲ្យតម្លៃអ្នកដែលធ្លាប់តស៊ូជាមួយគណបក្សនេះផងដែរ។

អ្នកស្រីថា៖ «អ្នកដែលដឹងដែលយល់ពីស្ថានភាពបក្សប្រឆាំងសព្វថ្ងៃគឺគេដឹងណាស់»។

គួរឲ្យដឹងផងដែរថា អ្នកស្រី ប៉ីប៉ី លី គឺជាមន្ត្រីព័ត៌មានបក្សភ្លើងទៀន និងជាអ្នកគាំទ្របក្សប្រឆាំងរដ្ឋាភិបាលច្រើនឆ្នាំមកហើយ កាលពីយប់ថ្ងៃទី៦ ខែឧសភា បានយំសោកដឹងកំហុសស្នើសុំចុះចូលគណបក្សប្រជាជន។

សម្ដេចតេជោបានសរសេរលើ Channel Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៦ ខែឧសភា ថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍ទទួលយកតាមសំណើររបស់

ប៉ីប៉ី លី និងស្វាមីដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក