ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនបញ្ជាក់ថា ទោះបី WHO ប្រកាសបញ្ចប់ភាពអាសន្នកូវីដ-១៩ ប៉ុន្តែហានិភ័យវីរុសនេះនៅតែខ្ពស់ដដែល

ចិន៖ មន្ត្រីសុខាភិបាលកំពូលរបស់ចិនមួយរូបបាននិយាយថា ខណៈពេលដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសបញ្ចប់ស្ថានភាពអាសន្នជាសកលដោយសារវីរុសកូវីដ-១៩ ប៉ុន្តែយ៉ាងណាមិញវីរុសដែលឆ្លងតាមផ្លូវដង្ហើមនេះនៅតែបង្កគ្រោះថ្នាក់ខ្ពស់ដដែល ហើយប្រទេសនៅតែបន្តតាមដានស្ថានការណ៍ ព្រមទាំងបន្តបង្កើនការចាក់វ៉ាក់សាំងដូសជំរុញទៅលើក្រុមមនុស្សដែលមានហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ ខ្ពស់។ 

គួរបញ្ជាក់ថា WHO បានបញ្ចប់ការប្រកាសអាសន្នកម្រិតខ្ពស់បំផុតរបស់ខ្លួនសម្រាប់វីរុសកូវីដ-១៩ កាលពីថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីបានប្រកាសអំពីស្ថានភាពអាសន្ននេះអស់រយៈពេលជាង ៣ឆ្នាំ ក្រោយពេលដែលវីរុសនេះបានផ្ទុះឡើងដំបូងកាលពីឆ្នាំ២០២០។ បន្ថែមពីនេះ WHO បានបញ្ជាក់ថា ប្រទេសនីមួយៗអាចធ្វើការគ្រប់គ្រងស្ថានភាពនៃវីរុសកូវីដ-១៩ បាន ហើយក៏ត្រូវយកចិត្តទុកដាក់បន្ថែមលើជំងឺឆ្លងផ្សេងៗផងដែរ។

ដោយឡែក លោក Liang Wannian ប្រធានក្រុមអ្នកជំនាញឆ្លើយតបនឹងបញ្ហាវីរុសកូវីដ-១៩ របស់ចិន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV នៅថ្ងៃនេះថា ការបញ្ចប់ស្ថានភាពប្រកាសអាសន្ននៃវីរុសកូវីដ-១៩នេះមិនមែមានន័យថាកូវីដ-១៩ នឹងរលាយបាត់នោះទេ ក៏ប៉ុន្តែមានន័យថាឥទ្ធិពលរបស់វាអាចត្រូវបានគ្រប់គ្រងបានដោយមានប្រសិទ្ធិភាព។ លោក Liang បានបន្តថា ប្រទេសចិននឹងបន្តតាមដានលើការវិវត្តន៍នៃវីរុសនេះ ក៏ដូចជាពង្រឹងការចាក់វ៉ាក់សាំងក្នុងចំណោមក្រុមប្រជាពលរដ្ឋដែលមានហានិភ័យខ្ពស់ និងបន្តកែលម្អសមត្ថភាពព្យាបាលកូវីដ-១៩ ក្នុងប្រទេស។ 

កន្លងមក ប្រទេសចិនបានប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់របស់ខ្លួនចំពោះបញ្ហាកូវីដ-១៩ ជាយូរមកហើយ បើទោះបីជាប្រទេសច្រើនបានចាប់ផ្តើមបន្ធូរបន្ថយនូវការរឹតបន្តឹងលើប្រជាពលរដ្ឋខ្លួនក៏ដោយ ប៉ុន្តែក្រោយមកក៏បានប្រកាសបិទបញ្ចប់នូវគោលការណ៍រឹតបន្តឹង "ZERO COVID" របស់ខ្លួនកាលពីចុងឆ្នាំ២០២២។ កាលពីខែកុម្ភៈ មេដឹកនាំកំពូលរបស់ប្រទេសចិនបានប្រកាសអំពីភាពជោគជ័យក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ របស់ខ្លួន និងបានប្រកាសពីអត្រាអ្នកស្លាប់ទាបបំផុតរបស់ខ្លួន បើទោះជាមានការចោទសួរពីទិន្នន័យពិតពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ។ 

គួរបញ្ជាក់ថា បើតាមប្រធានអង្គការសុខភាពពិភពលោក លោក ​Tedros Adhanom Ghebreyesus បានប៉ាន់ស្មានថាមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ យ៉ាងហោចណាស់ ២០លាននាក់ ពោលគឺច្រើនជាងប្រមាណ ៣ដងបើប្រៀបនឹងតួលេខផ្លូវការដែលប្រកាសដោយ WHO ដែលមានប្រមាណជា ៧លាននាក់ប៉ុណ្ណោះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក