ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធាន FIFA ជំរុញឱ្យគៀជីគីស្ថានសាងសង់កីឡដ្ឋានបាល់ទាត់ស្តង់ដារ

គៀជីគីស្ថាន៖ ប្រធាន FIFA លោក Gianni Infantino បានលើកទឹកចិត្តដល់ប្រទេសគៀជីគីស្ថានឱ្យសាងសង់កីឡដ្ឋានបាល់ទាត់ជាតិ ដើម្បីអាចទទួលស្វាគមន៍ការប្រកួតអន្តរជាតិ និងដោះស្រាយនូវបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធនានា។

គួរបញ្ជាក់ថា ប្រទេសដែលបំបែកពីអតីតសាធារណរដ្ឋសូវៀតមួយនេះមិនមាននូវកីឡដ្ឋានទំនើបដែលត្រូវបានសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ ដែលអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកម្រិត FIFA បានទេ ប៉ុន្តែចំណាត់ថ្នាក់នៅក្នុងតារាង FIFA របស់ប្រទេសនេះមានការប្រែប្រួលឡើងចុះចន្លោះពីចំណាត់ថ្នាក់លេខ ២០១ និង ៧៥ ខណៈបច្ចុប្បន្នគៀជីគីស្ថានកំពុងឈរនៅចំណាត់ថ្នាក់លេខ ៩៦ ពិភពលោក។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធាន FIFA ទៅកាន់ប្រទេសដែលមានចំនួនប្រជាជន ៧លាននាក់នេះ FIFA បានធ្វើការសម្ពោធនូវអគារទីស្នាក់ការថ្មីនៃសហព័ន្ធបាល់ទាត់គៀជីគីស្ថាន ដែលជាជំនួយរបស់ FIFA ផ្ទាល់ ខណៈដែលកាលមុនទីស្នាក់ការបាល់ទាត់ប្រទេសនេះស្ថិតនៅអគារចាស់តូចមួយនៅឯជាយរដ្ឋធានី Bishkek។

លោក Infantino បាននិយាយថា៖ "ខ្ញុំបាននិយាយជាមួយប្រធានសហព័ន្ធបាល់ទាត់គៀជីគីស្ថានអំពីការសាងសង់កីឡដ្ឋានជាតិសម្រាប់ការប្រកួតបាល់ទាត់។ វាពិតជាមានសារៈសំខាន់ និងជានិមិត្តរូបនៃបាល់ទាត់ មិនត្រឹមតែប៉ុណ្ណោះក៏ជាការរួមចំណែកសម្រាប់ការអភិវឌ្ឍន៍កីឡាបាល់ទាត់ ហើយយើងនឹងនាំយកការប្រកួតអន្តរជាតិមកកាន់គៀជីគីស្ថាន ឱ្យមានភាពចែងចាំងទៅលើឆាកអន្តរជាតិ"។ 

លោកបានបន្តថា៖ "គៀជីគីស្ថានមាននូវកីឡាករដែលមានទេពកោសល្យដ៏អស្ចារ្យ ជាប្រទេសដែលមានសមត្ថភាពចូលរួមការប្រកួតជើងឯកអាស៊ីពីរដងជាប់គ្នា ជាពិសេសកាលពីឆ្នាំ២០១៩ កន្លងទៅ។" កន្លងមក FIFA បានព្យាយាមក្នុងការចូលរួមអភិវឌ្ឍន៍កីឡាបាល់ទាត់ដោយបានវិនិយោគលើថ្នាលបាល់ទាត់ ក៏ដូចជាកម្មវិធីផ្សព្វផ្សាយកីឡាបាល់ទាត់នៅតាមសាលារៀន និងផ្សព្វផ្សាយបាលល់ទាត់ទៅកាន់នារីជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក