ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរូមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញធ្វើជាអធីបភាពក្នុងពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូលមានមនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដោយបង្ហាញអារម្មណ៍រំភើប ត្រេកអរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

នាយប់ថ្ងៃនេះ មានការសម្តែងនូវសិល្បៈដ៏អស្ចារ្យ ដែលសម្តែងដោយសិល្បករសិល្បការិនី កីឡាករ និងកីឡាការិនីរាប់ពាន់នាក់។

ភ្លើងគប់កីឡាស៊ីហ្គេម នឹងដង្ហែមកកាន់ពហុកីឡដ្ឋានជាតិមរតកតេជោនាបន្តិចទៀតនេះ ដោយមានកីឡាករ កីឡាការិនី ម្ចាស់មេដាយមាសជាច្រើនរូប នឹងទទួលព្រះអគ្គិជ័យកីឡាដង្ហែចូលមកក្នុងបរិវេណទីលានពហុកីឡដ្ឋាន ដើម្បីប្រារព្ធពិធីដុតភ្លើងគប់ធំជាមួយនឹងទស្សនីយភាពកាំជ្រួចដើម្បីអបអរសាទរពិធីបើកការប្រកួតស៊ីហ្គេម។ រួមជាមួយនឹងកម្មវិធីសិល្បៈចម្រៀងជាច្រើនទៀត និងពិធីដង្ហែក្បួនប្រតិភូកីឡាចូលទីលានប្រារព្ធពិធីដ៏អស្ចារ្យ។

ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះ នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ផូរផង់ ក្រោយខកខាកធ្វើជាម្ចាស់ផ្ទះរៀបចំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក