ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកតា គង់ ធានវុត្ថា ធ្លាប់កាន់ភ្លើងគប់រត់ដង្ហែនៅអង្គរវត្តឆ្នាំ១៩៦៦ រំភើបដែលបានកាន់ភ្លើងគប់ម្តងទៀត

ភ្នំពេញ៖ អតីតកីឡាករបាល់ទះ លោកតា គង់ ធានវុត្ថា ដែលធ្លាប់កាន់ភ្លើងគប់កីឡាហ្គាណេហ្វូ (Ganefo) ដង្ហែពីប្រាសាទអង្គរវត្តកាលពីឆ្នាំ១៩៦៦ បានបង្ហាញអារម្មណ៍រីករាយដែលបានកាន់ភ្លើងគប់កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣នេះម្តងទៀត ក្នុងអំឡុងដង្ហែភ្លើងគប់នៅខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តសៀមរាបកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

លោកតា គង់ ធានវុត្ថា បានប្រាប់មក EAC news តាមទូរសព្ទថា៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានកាន់ភ្លើងគប់ជាលើកទី២»។

ដោយសារលោកតា គង់ ធានវុត្ថា បច្ចុប្បន្នមានវ័យ ៧៤ឆ្នាំ ដែលមិនអាចឆ្លើយសំណួរមកសារព័ត៌មាន EAC news បានច្បាស់លាស់ឡើយ ដូច្នេះសារព័ត៌មាន EAC news បានសាកសួរទៅភរិយារបស់លោកតាវិញ។ លោកយាយ ជីវ លួយ បានប្រាប់ថា លោកយាយរំភើប និងត្រេកអរដែលបានឃើញសា្វមីបានកាន់ភ្លើងគប់ម្តងទៀត ។

ភរិយាលោក គន់ ធានវុត្ថា មានប្រសាសន៍ដូច្នេះថា៖ «គាត់នៅឈរមើលនៅមុខផ្ទះ គាត់នឹកឃើញពីដើមគាត់ធ្លាប់កាន់ (ភ្លើងគប់) កីឡាហ្គាណេហ្វូ គាត់ថាបើបានកាន់ម្តងទៀតមិនដឹងសប្បាយយ៉ាងណាទេ ចៃដន្យខាងខេត្ត (បន្ទាយមានជ័យ) ឃើញគាត់ឈរមើល និងខ្ញុំបង្ហោះរូបគាត់ឈរមើល ក៏គេ (ខាងអភិបាលខេត្តបន្ទាយមានជ័យ) ឱ្យគាត់កាន់ និងហៅគាត់ឱ្យចូលរួមដង្ហែភ្លើងគប់»។

លោកយាយ ជីវ លួយ បានប្រាប់ឱ្យដឹងថា លោកតា គង់ ធានវុត្ថា ដែលជាអតីតកីឡាករបាល់ទះកាលនោះមានអាយុ ១៦ឆ្នាំ បានកាន់ដង្ហែភ្លើងគប់ចេញពីប្រាសាទអង្គរវត្ត កាលកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា «ហ្គាណេហ្វូ» អាស៊ីលើកទី១ កាលពីឆ្នាំ១៩៦៦។

ភរិយាលោក គន់ ធានវុត្ថា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលផ្តល់ឱកាសឱ្យស្វាមីរបស់ខ្លួនបានកាន់ភ្លើងគប់នេះម្តងទៀត។ លោកយាយ ជីវ លួយ បានថ្លែងថា៖ «ខ្ញុំសូមឱ្យសម្តេចតេជោមានអាយុយឺនយូរ មានសុខភាពល្អ កសាងប្រទេសឱ្យបានយូរអង្វែង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក