ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខណ្ឌជ្រោយចង្វារ ហាមអាជីវករលក់ដូរនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានហាមអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ថ្មើរជើងតាមបណ្ដោយសងខាងផ្លូវជាតិលេខ៦ ផ្លូវភ្លោះវិទ្យាល័យជាស៊ីមជ្រោយចង្វារ ផ្លូវទន្លេសាប ផ្លូវបេតុងស៊ីហ្គេម មុខដីឡូត៍ និងលើការ៉ូឡាវិថីឈ្នះឈ្នះ និងជុំវិញបរិវណពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ការហាមមិនឱ្យមានការលក់ដូរនៅតាមចិញ្ចើមផ្លូវបែបនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងប្រកបដោយ មោទនភាពជាតិ ខណៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA GAME) លើកទី៣២ និងប៉ារ៉ាហ្គេម (PARA GAME) លើកទី១២ ឆ្នាំ២០២៣។

អាជ្ញាធរខណ្ឌជ្រោយចង្វារ បានស្នើឱ្យពលរដ្ឋ ដែលប្រកបអាជីវកម្ម និងមានផ្ទះសម្បែងស្ថិតនៅបណ្តោយសងខាងផ្លូវជាតិលេខ៦ ផ្លូវភ្លោះវិទ្យាល័យជាស៊ីមជ្រោយចង្វារ ផ្លូវទន្លេសាប ផ្លូវបេតុងស៊ីហ្គេម ចូលរួមរៀបចំតុបតែងផ្ទះសម្បែង ឱ្យមាន សោភណ្ឌភាព សណ្តាប់ធ្នាប់ល្អ។

ជាមួយគ្នានេះពលរដ្ឋមិនត្រូវទុកដាក់របស់របរផ្សេងៗ ឬលក់ដូររំលោភលើការ៉ូឡាសម្រាប់ ថ្មើរជើងធ្វើដំណើរ និងត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

រដ្ឋបាលខណ្ឌជ្រោយចង្វា សង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក