ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋមកទស្សនាការប្រកួតស៊ីហ្គេមនៅពហុកីឡដ្ឋានជាតិមរតកតេជោ អត់អស់លុយថ្លៃផ្ញើម៉ូតូឡើយ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចំណតផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំនួន ២កន្លែងនៅមុខពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ពលរដ្ឋដែលអញ្ជើញមកចូលរួមការប្រកួតកីឡាស៊ីហ្គេមចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ តទៅរហូតដល់ចប់ការប្រកួត។

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី០៥-១៧ ខែឧសភា ហើយព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម (ជនពិការភាព) នឹងធ្វើឡើងពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡាសរុបចំនួន ៣៧ប្រភេទ ស្មើនឹងជាង ៥០០វិញ្ញាសា។

ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះ នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ផូរផង់ ក្រោយខកខាកធ្វើជាម្ចាស់ផ្ទះរៀបចំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ដូច្នេះពលរដ្ឋអញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឱ្យបានអធឹកអធម។

សម្រាប់ពលរដ្ឋដែលមិនមានសំបុត្រចូលទស្សនាការបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេម អាចអញ្ជើញទស្សនាការផ្សាយផ្ទាល់តាមស្លាយ ដែលចាក់បញ្ចាំងនៅសួនច្បារមុខវត្តបទុមវតី នៅសួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រ ក្នុងបុរីប៉េងហួតបឹងស្ងោរ សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ខណ្ឌសែនសុខ សូនច្បារព្រះនាងប្រាជ្ញាបារមី និងទីលានប្រជាធិបតេយ្យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក