ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអ៊ុយក្រែន ធ្វើទស្សនកិច្ចនិងជួបទាហានដែលកំពុងសម្រាកព្យាបាលរបួសនៅហូឡង់

ហូឡង់៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រគល់នាឡិកាដៃផ្ទាល់ខ្លួនរបស់លោក ឱ្យទៅទាហានអ៊ុយក្រែនដែលកំពុងសម្រាកព្យាបាលរបួសនៅឯមូលដ្ឋានយោធារបស់ប្រទេសហូឡង់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ប្រទេសហូឡង់។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Zelenskyy បានចូលគាល់ព្រះមហាក្សត្រ និងមានជំនួបជាមួយនាយករដ្ឋមន្រ្តីហូឡង់ ហើយលោកក៏បានអំពាវនាវឱ្យបង្កើតតុលាការអន្តរជាតិថ្មីមួយនៅទីក្រុងឡាអេ ដើម្បីកាត់ទោសមេដឹកនាំរបស់រុស្ស៊ីចំពោះឧក្រិដ្ឋកម្មនៃការឈ្លានពាន ចំពោះការឈ្លានពានដែលកើតមានពីសំណាក់ប្រទេសរុស្សីមកលើប្រទេសអ៊ុយក្រែន។ 

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានយោធានៅតំបន់ Soesterberg ជិតទីក្រុង Utrecht ដែលជាទីក្រុងធំលំដាប់ទី៤ របស់ហូឡង់ លោកប្រធានាធិបតីបានជួបជាមួយទាហានមួយចំនួនដែលកំពុងទទួលការព្យាបាលស្តារនីតិសម្បទានៅប្រទេសហូឡង់ បន្ទាប់ពីទទួលរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។ ក្រៅពីនោះ លោកក៏បានជួបជាមួយមនុស្សជាច្រើនទៀតដែលកំពុងត្រូវបានបណ្តុះបណ្តាលដោយយោធាហូឡង់ រួមទាំងក្នុងការរៀនប្រើប្រាស់ប្រព័ន្ធការពារកាំជ្រួច Patriot ផងដែរ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren បាននិយាយថា ប្រទេសហូឡង់នឹងផ្តល់ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសអ៊ុយក្រែន នូវមន្ទីរពិសោធន៍ចល័តសម្រាប់ការស្រាវជ្រាវផ្នែកកោសល្យវិច្ច័យ។ លោកស្រីបាននិយាយថា សកម្មភាពនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ទំនួលខុសត្រូវឆ្ពោះទៅរកយុត្តិធម៌ដ៏ពិតប្រាកដ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក