ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Luciano Spalletti ផ្ញើការអបអរសាទរជើងឯកលីគអ៊ីតាលីទៅអ្នកគាំទ្រដែលរង់ចាំអស់ ៣៣ឆ្នាំ

អ៊៊ីតាលី៖ គ្រូបង្វឹកនៃក្លិបបាល់ទាត់ Napoli លោក Luciano Spalletti រំភើបរហូតដល់ហូរទឹកភ្នែក បន្ទាប់ពីក្រុមរបស់លោកទទួលបានជោគជ័យ និងគ្រងតំណែងជើងឯកពានរង្វាន់ Serie A ជាលើកទី៣ របស់ខ្លួនជាផ្លូវការ ជាមួយនឹងលទ្ធផល ១-១ ស្មើជាមួយក្លិប Udinese នៅយប់មិញនេះ និងបាននិយាយថានេះគឺជាពេលវេលាដ៏រំភើប និងរីករាយបំផុតសម្រាប់អ្នកគាំទ្រនៃក្លិបនេះទាំងអស់គ្នា ដែលរង់ចាំការឈ្នះពានលីគកំពូលសាជាថ្មីអស់រយៈពេល ៣៣ឆ្នាំ។ 

ក្រោយបញ្ចប់ការប្រកួត លោក Spalletti បានថ្លែងទៅកាន់់សារព័ត៌មាន DAZN ថា៖ "បានឃើញប្រជាជននៃទីក្រុង Naple មានស្នាមញញឹម និងសប្បាយរីករាយ គឺជាមនោសញ្ចេតនាដ៏ធំបំផុតសម្រាប់ខ្ញុំ។ មានអ្នកគាំទ្រជាច្រើននៃក្លិបរបស់យើងដែលមានវត្តមាននៅពេលនេះ បានឆ្លងកាត់ការរង់ចាំជាច្រើនឆ្នាំដើម្បីបានឃើញនូវពេលវេលាដ៏គួរឱ្យចងចាំនេះ ហើយអ្នកគាំទ្រទាំងអស់ស័ក្តិសមណាស់សម្រាប់ការទទួលបាននូវភាពរីករាយនេះ"។ 

លោក Luciano Spalletti ជនជាតិអ៊ីតាលីវ័យ ៦៤ឆ្នាំ បានក្លាយជាគ្រូបង្វឹកមានវ័យចំណាស់ជាងគេដែលដឹកនាំក្លិបឈ្នះពាន Serie A បានអនុញ្ញាតឱ្យកីឡាកររបស់គាត់មានការរីកចម្រើនតាមរបៀបថ្មី ដោយការផ្លាស់ប្តូរឆ្ងាយពីយុទ្ធសាស្ត្របាល់ទាត់ប្រពៃណី បន្ទាប់ពីការកសាងក្រុមឡើងវិញយ៉ាងឆាប់រហ័សក្នុងដំណាក់កាលចុងក្រោយនៃរដូវកាលនេះ។ 

ដោយឡែក ក្រៅពីការអបអរសាទរជាមួយអ្នកគាំទ្រ លោក Spalletti ក៏បានផ្ញើនូវជ័យជម្នះនេះដល់បុគ្គលិកទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់លោក ក៏ដូចជាឧទ្ទិសជ័យជម្នះនេះឱ្យទៅបងប្រុសរបស់គាត់ដែលបានទទួលមរណភាពកាលពីបួនឆ្នាំមុន។ ទីក្រុង Naples ភាគខាងត្បូងនៃប្រទេសអ៊ីតាលីបានកក្រើកជាមួយនឹងកម្មវិធីនៃការប្រារព្ធពិធីបន្ទាប់ពីក្រុម Napoli ដណ្តើមបានពានរង្វាន់ Serie A ហើយកីឡាករនឹងបន្តការអបអរសាទររបស់ខ្លួននៅថ្ងៃសុក្រខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក