ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក នឹងធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីតនៅចុងសប្តាហ៍នេះ

អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីម្សិលមិញនេះថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាការងារជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត ខណៈដែលសហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមពង្រឹងទំនាក់ទំនងការទូតដែលកំពុងមានភាពផុយស្រួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ។

លោក Sullivan បាននិយាយនៅក្នុងសន្និសិទ Think Tank ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ទាំងឡាយដើម្បីធានាថា ប្រទេសអ៊ីរ៉ង់មិនទទួលបានអាវុធនុយក្លេអ៊ែរ ហើយអាមេរិកនៅតែស្វែងរកលទ្ធផលការទូតចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊៊ីរ៉ង់ផ្ទាល់។ គួរបញ្ជាក់ថា ក្រៅតែពីការជួបពិភាក្សាការងារជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត ប្រភពមួយក៏៏៏បានបញ្ជាក់ថា លោក Sullivan គ្រោងនឹងមានជំនួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីតគឺព្រះអង្គម្ចាស់ Mohammed bin Salman ផងដែរ។

ការកាត់បន្ថយផលិតកម្មប្រេងដោយ OPEC+ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងមតិផ្ទុយគ្នារវាងអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកជុំវិញការស្លាប់របស់អ្នកសារព័ត៌មានកាសែត Washington Post លោក Jamal Khashoggi កាលពីឆ្នាំ២០១៨ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Sullivan បានបញ្ជាក់ថា ដំណើររបស់លោកឆ្ពោះទៅកាន់អារ៉ាប៊ីសាអូឌីតនៅពេលនេះ ក៏នឹងមានតំណាងមកពីប្រទេសឥណ្ឌា និងអារ៉ាប់រួម ដើម្បីពិភាក្សាអំពីវិស័យថ្មីនានានៃកិច្ចសហប្រតិបត្តិការរវាងទីក្រុង New Delhi និងឈូងសមុទ្រអារ៉ាប់ ព្រមទាំងសហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀតផងដែរ។

រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​ពី​កិច្ចព្រមព្រៀង​ធម្មតា​មួយ​ចំនួន​រវាង​សម្ព័ន្ធមិត្តនៃតំបន់ឈូងសមុទ្រអារ៉ាប់ និងប្រទេសអ៊ីស្រាអែល ខណៈលោក Sullivan បាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមធ្វើការងារយ៉ាងខ្លាំងដើម្បីធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតមានលក្ខណៈធម្មតាបាន។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកក៏កំពុងបន្តស្វែងរកដំណោះស្រាយការទូតចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយក៏បានសម្តែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់លោក Trump កាលពីឆ្នាំ២០១៨ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក