ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសង្ឃឹមថាសកម្មជនបរិស្ថានដែលបានចូលរួមជាមួយបក្សប្រជាជននឹងក្លាយជាធនធានល្អ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងដោយបានស្វាគមន៍ដល់សកម្មជនបរិស្ថានចូលរួមអភិវឌ្ឍន៍ជាតិជាមួយបក្សប្រជាជនកម្ពុជា។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាសកម្មជនទាំងនោះនឹងក្លាយជាធនធានល្អមួយរបស់បក្សប្រជាជនបម្រើជាតិមាតុភូមិបញ្ចៀសគ្រោះថ្នាក់ពីបឧបាយកលបរទេស។

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដោយសារក្រុមអ្នកបរិស្ថានទាំងនោះមានបទពិសោធន៍ដែលធ្លាប់បម្រើបរទេសដែលចង់បំផ្លាញកម្ពុជាដូច្នេះការចូលមករួមជីវភាពនយោបាយជាមួយបក្សប្រជាជននឹងធ្វើឱ្យពួកគេអាចដឹងពីល្បិចនិងចូលរួមការពារសន្ដិភាពនិងប្រទេសជាតិបាន។

សម្ដេចថា៖ «ទុករឿងអតីតកាលមួយឡែក សម្លឹងឆ្ពោះទៅរកអនាគតកាល»។

សកម្មជនបរិស្ថាន ឈឿន ដារ៉ាវី បានបង្ហោះរូបមួយសន្លឹកាលពីយប់ថ្ងៃទី៤ ខែឧសភា ដែលមានសកម្មជនបរិស្ថានដែលធ្លាប់តែប្រឆាំងរដ្ឋាភិបាលផ្សេងទៀតចំនួន៦រូបឈរថតជាមួយនាយករដ្ឋមន្ត្រីនៅភូមិគ្រឹះសម្ដេចក្នុងក្រុងតាខ្មៅ។

អ្នកនាង ឈឿន ដារ៉ាវី បានធ្វើការLive វីដេអូនៅព្រឹកថ្ងៃទី៥ ខែឧសភានេះថាការទៅជួបនាយករដ្ឋមន្ត្រីនេះគឺកាលពី៣ខែមុនគឺដើម្បីស្នើសុំការជួយដោះស្រាយលើបញ្ហាសហគមន៍មួយ មិនមែនជាការចូលរួមជាមួយបក្សប្រជាជនឡើយ តែអ្នកនាងថាប្រសិនជាអ្នកណាចង់ចូលបក្សប្រជាជនគឺជាសិទ្ធិរបស់គេផ្ទាល់។

អ្នកស្រីបានឱ្យដឹងថាអ្នកស្រីគ្រាន់តែចង់សម្រេចការងារមួយចំនួនប៉ុណ្ណោះមុននឹងឈប់ធ្វើការជាអ្នកការពារបរិស្ថាន។

គួរឱ្យដឹងផងដែរនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ មានចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនកាន់តែច្រើនពីសកម្មជនដែលធ្លាប់តែប្រឆាំងរាជរដ្ឋាភិបាល។ ការស្នើសុំចុះចូលនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជនស្វាគមន៍ជាបន្តបន្ទាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក