ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«កោរជុក» ពិធីដ៏ចំណាស់មួយ ដែលនៅបន្តរស់ដល់បច្ចុប្បន្ន

សៀមរាប៖ «កោរជុក» ជាពិធីកោរសក់ក្មេងស្រីប្រុស ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល ដែលជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថាប្រហែលមានកំណើតតាំងពីសម័យអង្គរមក។

ពិធីនេះមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើន ដែលតែងរៀបចំចូលគ្នា ដោយមានក្មេងស្រីប្រុសច្រើននាក់ ដោយគ្រាន់តែមានលក្ខខណ្ឌប្រសិនបើធ្វើចូលគ្នាគឺចំនួនក្មេង ដែលកោរជុកត្រូវតែជាចំនួនសេស និងធ្វើឡើងមានរយៈពេល ២ថ្ងៃនិងមួយយប់ ដោយមានកិច្ចសំខាន់ៗជាច្រើន។

បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា ពិធីកោរជុក គឺជាពិធីឆ្លងវ័យ ពោលគឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ដែលខ្មែរបុរាណធ្វើឡើងសម្រាប់ក្មេងស្រីប្រុស ឬជំទង់ពុំទាន់ពេញវ័យដើម្បីឈានចូលពេញវ័យ និងជាពិធីដែលខ្មែរបុរាណរៀបចំឡើងបង្ហាញពីដំណើរជិវិតមនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលនីមួយៗនៃវដ្តរបស់មនុស្ស។

លោកបានឱ្យដឹងទៀតថា ជាកិច្ចបង្ហាញពីការឆ្លងវ័យ ដែលប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកគ្រួសារខ្លួន ដែលពេញវ័យទៅក្នុងសង្គម ស្របតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។ ពិធីកោរជក់នេះ ក៏ជាកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរកចំណេះខាងសេដ្ឋកិច្ច របៀបគ្របគ្រងគ្រួសារជាដើម។

បច្ចុប្បន្នទំនៀមនេះ ក៏លែងមានការនិយមដូចសម័យបុរាណ ហើយពិធីកោរជុក មាននៅរស់ខ្លះៗ ហើយការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់នៅតែតំបន់អង្គរ។ ជាឧទាហរណ៍ នាចុងខែមេសា ឆ្នាំ២០២៣ គ្រួសារមួយដែលរស់នៅក្នុងក្បែរជើងភ្នំបូក ភូមិតានី ឃុំរុនតាឯកនៃស្រុកបន្ទាយស្រី បានរៀបចំពិធីកោរជុកឱ្យកូនស្រីរបស់ខ្លួនមួយរូប អាយុពេញ ១១ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក