ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះនឹងក្លាយជាប្រវត្តិសាស្ត្រដ៏ផូរផង់ក្នុងសម័យសន្តិភាព

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងថា ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅថ្ងៃទី០៥ ខែឧសភា នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជា ក្នុងសម័យសន្តិភាព។

លោកមានមោទកភាពដែលនៅថ្ងៃនេះទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយកម្ពុជារង់ចំាអស់រយៈពេល ៦៤ឆ្នាំមកហើយ។

លោក ហ៊ុន ម៉ានី បានថ្លែងដូច្នេះថា៖ «ថ្ងៃនេះប្រជាជាតិកម្ពុជា គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលយើងកម្រនឹងបានឃើញដោយផ្ទាល់។ ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជា ក្នុងសម័យសន្តិភាព បន្ទាប់ពីប្រជាជាតិកម្ពុជា បានឆ្លងកាត់ដំណាក់កាលសង្គមនានាជាបន្តបន្ទាប់»

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាអាចបង្ហាញ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាបន្ថែមទៀតលើវេទិកាអន្តរជាតិ។

លោកថា៖ «ដូច្នេះ ហើយចូលរួមអបអរសាទរជាមួយគ្នាក្នុងនាមជាប្រជាជាតិដែលពោរពេញដោយភាពចម្រុះ និងសក្តានុពលគ្រប់បែបយ៉ាង។ យើងរួមគ្នាធ្វើជាម្ចាស់នៃព្រឹត្តិការណ៍នេះ ជាមួយស្នាមញញឹម និងមោទកភាព ហើយគាំទ្រអត្តពលិកកម្ពុជាគ្រប់ៗរូប គ្រប់ពេលវេលាជាមួយស្មារតីលើសពីការប្រកួត»

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី០៥-១៧ ខែឧសភា ហើយព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម (ជនពិការភាព) នឹងធ្វើឡើងពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡាសរុបចំនួន៣៧ប្រភេទ ស្មើនឹងជាង ៥០០វិញ្ញាសា ខណៈប្រភេទកីឡាខ្លះបានធ្វើឡើងមុនថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ ជាបឋមកម្ពុជាបានទទួលមេដាយនាំមុខប្រទេសសមាជិកអាស៊ានដទៃទៀត ដោយមេដាយមាស៥ និងប្រាក់៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក