ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ជាមោទនភាពដែលទង់ជាតិយើងត្រូវបានបង្ហូតឡើងខ្ពស់ជាងគេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា វាគឺជាមោទនភាពដែលទង់ជាតិរបស់កម្ពុជាត្រូវបានបង្ហូតឡើងលើសគេនៅក្នុងពេលដែលកីឡាករកម្ពុជាប្រកួតឈ្នះ។

លោកទេសរដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងពេលដែលជួបជាមួយនឹងអត្តពលិកកីឡាហែលទឹកចំនួន ៤៩នាក់នៅទីស្ដីការក្រសួងសាធារណការនៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជាផងនោះបានជំរុញឲ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងក្នុងការប្រកួតស៊ីហ្គេមដើម្បីដណ្ដើមយកមេដៃមាសជនជាតិ។

លោកបានលើកឡើងថា វាគឺជារឿងដែលរំភើបនិងមោទនភាពជាខ្លាំង ដែលទង់ជាតិរបស់កម្ពុជាត្រូវបានបង្ហូតខ្ពស់ជាងគេបន្ទាប់ពីការប្រកួតឃើញលទ្ធផល។

ជាមួយគ្នានេះលោកក៏បានរំលឹកប្រសាសន៍របស់សម្ដេចតេជោទៅដល់កីឡាករទាំងអស់ឲ្យធ្វើការប្រកួតដោយស្មើភាព តាមសមត្ថភាព ហ្នឹងគ្មានការប្រើប្រាស់ផលិតផលហាមឃាត់ក្នុងការប្រកួត ព្រោះកីឡាករទាំងអស់គឺទៅតំណាងជាតិកម្ពុជាទាំងមូល។

គួរឲ្យដឹងផងដែរថា កីឡាហែលទឹកក៏បានត្រូវដាក់បញ្ចូលក្នុងវិញ្ញាសាប្រកួតនៃស៊ីហ្គេមផងដែរ ការប្រកួតកីឡាហែលទឹកនឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។

ទើបមកដល់ល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលមេដាយមាសចំនួន៥ នាំមុខគេក្នុងការទទួលបានមេដៃមាសនៃការប្រកួតកីឡាស៉ីហ្គេម តាមពីក្រោយដោយប្រទេសភីលីពីន ដែលទទួលមេដាយមាសចំនួន២ និងថៃមេដាយមាស១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក