ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលប្រធានាធិបតីអាមេរិក អនុញ្ញាតឱ្យមានការបង្កើនជើងហោះហើរទៅមកជាមួយចិន

សហរដ្ឋអាមេរិក៖ នាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក (USDOT) បានបញ្ជាក់នៅថ្ងៃទី០៣ ខែឧសភាថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនបង្កើនសេវាកម្មដឹកអ្នកដំណើរអាមេរិកដល់ ១២ជើងទៅមកប្រចាំសប្តាហ៍ ដែលស្មើគ្នានឹងចំនួនជើងហោះហើរដែលទីក្រុងប៉េកាំងបានអនុញ្ញាតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក។

គួរបញ្ជាក់ថា នេះគឺជាការបង្កើនចំនួនជើងហោះហើរពីចំនួន ៨ជើងហោះហើរទាំងប្រាំបីប្រចាំសប្តាហ៍ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតដោយក្រុមហ៊ុនអាកាសចរណ៍ចិន និងជាចំំនួនដែលត្រូវបានអនុញ្ញាតដោយអាមេរិកដូចគ្នា ដែលនេះគឺជាចំនួនដែលតិចតួចមែនបើប្រៀបទៅនឹងចំនួនដែលត្រូវបានអនុញ្ញាតដោយភាគីទាំងសងខាងចំនួន ១៥០ជើងហោះហើរទៅមកប្រចាំសប្តាហ៍ មុនពេលដែលត្រូវបានហាមឃាត់ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩ បានផ្ទុះឡើងកាលពីឆ្នាំ២០២០។ 

USDOT បានបញ្ជាក់ថា គោលដៅនៃការបង្កើនជើងហោះហើរនេះគឺជាការបើកជាបណ្តើរៗ និងទូលំទូលាយនៃទីផ្សារសេវាកម្មផ្លូវអាកាសអាមេរិក-ចិន។ គួរបញ្ជាក់ថា ប្រទេសចិនកាលពីខែមីនាបានបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ បន្ទាប់ពីបានបិទខ្ទប់ប្រទេសរបស់ខ្លួនដោយសារបញ្ហានៃការព្រួយបារម្ភទាក់ទងនឹងបញ្ហាកូវីដ-១៩។ គួរឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines, Delta Air Lines និង United Airlines បានដំណើរការសេវាកម្មដឹកអ្នកដំណើរតាមកាលវិភាគរបស់ខ្លួនរវាងប្រទេសចិន និងសហរដ្ឋអាមេរិកជាធម្មតា ខណៈចិនមានជើងហោះហើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Xiamen Airlines, Air China, China Southern Airlines និង China Eastern Airlines៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក