ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

នាយករដ្ឋមន្ត្រីអបអរសាទរដល់កីឡាការិនី ខាន់ ចេសា បន្ទាប់ពីប្រកួតឈ្នះ ៣ប្រកួតជាប់គ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរដល់កីឡាការិនីជូជីតស៊ូកម្ពុជា ខាន់ ចេសា បន្ទាប់ពីបានយកឈ្នះ ៣ប្រកួតជាប់គ្នា។

សម្ដេចតេជោបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមសម្ដេច ថ្ងៃទី៤ ខែឧសភា នេះថា៖ «សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក»។

គួរឲ្យដឹងថាកីឡាការិនីកម្ពុជា ខាន់ ចេសា បានប្រកួតឈ្នះជាបន្តបន្ទាប់នៅថ្ងៃនេះក្នុងលទ្ធផល ៥០ ទល់នឹង ០ បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងស៉ីហ្គេមកម្ពុជា។

កញ្ញានឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ។

សម្ដេចតេជោបានជូនពរ កីឡាការិនី ខាន់ ចេសា ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក