ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អបអរសាទរ! កម្ពុជា ឈ្នះមេដាយមាសដំបូងលើវិញ្ញាសាសម្តែងជឺជិតស៊ូ

ភ្នំពេញ៖ បើតាមព័ត៌៌មានផ្លូវការ និងលទ្ធផលចុងក្រោយដែលទទួលបាន កម្ពុជា បានទទួលមេដាយមាសដំបូងបង្អស់ជាផ្លូវការហើយ ពោលគឺមេដាយមាសទៅលើប្រភេទកីឡាជឺជិតស៊ូ ដែលជាមេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ 

តាមប្រភពពី Cambodia 2023 បានឱ្យដឹងថា អត្តពលិកដែលរកបានមេដាយមាសដំបូងជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២នេះ គឺកីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករ តូច ពិក្កដា ដែលបានឈ្នះលើវិញ្ញាសាសម្តែងបុរសជាគូ (Men's Duo)។ ដោយឡែក កីឡាការិនី ខាន់ ចេសា ក៏នឹងត្រៀមខ្លួនក្នុងការប្រជែងមេដាយមាសល្ងាចនេះដែរ បន្ទាប់ពីបានយកឈ្នះកីឡាការិនីសិង្ហបុរី វៀតណាម និងថៃ។

គួរបញ្ជាក់ថា ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា នេះផ្ទាល់តែម្តង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ (OCIC) អគារ B៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក