ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើឡាវរួមគ្នាពិនិត្យលើការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ប្រធានរដ្ឋឡានលោក ថងលូន ស៊ីសូលីត ឱ្យពិនិត្យលើមធ្យោបាយដកការយកពន្ធត្រួតគ្នារវាងប្រទេសកម្ពុជា-ឡាវ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានរដ្ឋឡាវលោក ថងលូ ស៊ីសូលីត បានបង្ហាញពីជំនឿនូវការរៀបចំស៊ីហ្គេមនៅកម្ពុជាថែមទាំងសង្ឃឹមថាប្រទេសកម្ពុជានឹងទទួលបានមេដាយច្រើនក្នុងការប្រកួតផងដែរ។ លោកបានបន្ដថ្លែងអំណរគុណដល់កម្ពុជាដែលបានជួយប្រទេសឡាវក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ជាពិសេលោកជំរុញដល់កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបង្កើតកិច្ចសហការបន្ថែមផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរលោក ថងលូ ដែលបានមកចូលរួមការបើកស៊ីហ្គេម និងបានឯកភាពជាមួយលោកប្រធានាធិបតីនូវទំនាក់ទំនងប្រទេសទាំងពីរនិងអ្វីដែលត្រូវធ្វើបន្ត ខណៈសម្ដេចបានស្នើដល់ប្រទេសឡាវរួមគ្នាជាមួយកម្ពុជាក្នុងការមិនយកពន្ធត្រួតគ្នាដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

គួរឱ្យដឹងផងដែរថាប្រធានាធិបតីឡាវលោក ថងលូ ស៊ីសូលីត បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាតបតាមការអញ្ជើញរបស់សម្ដេចតេជោដើម្បីចូលរួមក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក