ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រឿងរ៉ាវចុងក្រោយពាក់ព័ន្ធនឹង Christian Eriksen

អ៊ីតាលី៖ ខ្សែបម្រើ Christian Eriksen ត្រូវបានសារព័ត៌មានកីឡាបរទេសជាច្រើនរាយការណ៍ថា កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ នឹងត្រឡប់មកកាន់ក្លិប Inter Milan ដើម្បីធ្វើតេស្ត និងតាមដានសុខភាពដើម្បីបញ្ជាក់ឱ្យច្បាស់ពីអនាគតនៃអាជីពបាល់ទាត់របស់គេជាមួយក្លិបជើងឯកអ៊ីតាលីមួយនេះ។

គួរបញ្ជាក់ថា Eriksen បានដួលសន្លប់លើទីលាន កំឡុងការប្រកួតទល់នឹងក្រុមជម្រើសជាតិហ្វាំងឡង់ក្នុងព្រឹត្តិការណ៍ EURO 2020 ដោយក្រុមគ្រូពេទ្យបានបញ្ជូនគេទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាម ខណៈរូបគេបានសំរាកពីសកម្មភាពទាំងអស់ពាក់ព័ន្ធនឹងបាល់ទាត់អស់រយៈពេលជិត ២ខែមកហើយ។ 

ប្រភពពីសារព័ត៌មានកីឡាអ៊ីតាលីបានឱ្យដឹងថា Eriksen បានចាកចេញពីមន្ទីរពេទ្យនៅទីក្រុង Copenhagen ហើយ ស្របពេលដែលរូបគេត្រៀមធ្វើដំណើរមកកាន់អ៊ីតាលីនៅសប្តាហ៍ក្រោយនេះ ហើយការសម្រេចអំពីជំហានបន្ទាប់របស់ Eriksen ក្នុងអាជីពបាល់ទាត់នឹងត្រូវធ្វើឡើង ក្រោយពេលដែលវេជ្ជបណ្ឌិតតាមដានពីស្ថានភាពសុខភាព ជាពិសេសបញ្ហាបេះដូងរបស់គេរួចរាល់។ 

កន្លងមកមន្រ្តីជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់អ៊ីតាលីក៏បានបញ្ជាក់ដែរថា ស្ថានភាពបច្ចុប្បន្នរបស់ Eriksen ទំនងមិនអាចបន្តអាជីពបានឡើយ ត្បិតហានិភ័យដដែលនេះអាចកើតមានឡើងគ្រប់ពេល ហើយមិនប្រាកដថា Eriksen អាចមានសំណាងសង្គ្រោះបានដូចលើកនេះឡើយ។ 

គួរបញ្ជាក់ថា Eriksen បានផ្ទេរមកកាន់ Inter Milan កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយរួមចំណែកឱ្យក្លិបឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ ខណៈអ្នកគាំទ្រភាគច្រើនមិនចង់បាត់បង់កីឡាករនេះឡើយ ក្រោយពីគ្រូបង្វឹក Antonio Conte បានប្រកាសចែកផ្លូវពីក្លិប រួមជាមួយកីឡាករសំខាន់ៗផ្សេងទៀតដូចជា Archraf Hakimi ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក