លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

ទីបំផុតសមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មលើក្មេងស្រីអាយុ ៧ឆ្នាំនៅក្រុងប៉ោយប៉ែតកាលពីឆ្នាំមុន

បន្ទាយមានជ័យ៖ ពេលនេះអាជ្ញាធរបានបំបែកសំណុំរឿងឃាតកម្មលើក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ដែលកក្រើកនៅក្រុងប៉ោយប៉ែតកាលពីខែមីនា ឆ្នាំ២០២២ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលជាប្តីប្រពន្ធ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់មក EAC News ឱ្យដឹងថា ក្រោយពីមានការស៊ើបអង្កេតអស់រយៈពេល ១៤ខែកន្លងមក សមត្ថកិច្ចបានស្រាវជ្រាវ និងបានបំបែកសំណុំរឿងមួយនេះ ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ដែលជាប្តី និងប្រពន្វ ដែលជាអ្នកជិតខាងផ្ទះជនរងគ្រោះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអះអាងថា តាមសាក្សីដែលជាកូនរបស់ជនសង្ស័យ ២រូប កាលពីថ្ងៃកើតហេតុថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ ២នាក់បានជិះម៉ូតូបុកក្មេងស្រីជនរងគ្រោះដែលកំពុងធ្វើដំណើរទៅសាលារៀន ឱ្យរបួសត្រង់ថ្ងាសធ្ងន់ធ្ងរ រួចហើយជនបង្កក៏ស្លន់ស្លោរដោយខ្លាចគេដឹងឮ ក៏លាក់ទុកជនរងគ្រោះនៅក្នុងផ្ទះ ជនរងគ្រោះក៏បានស្លាប់ រួចហើយជនបង្កក៏យកសាកសពជនរងគ្រោះកប់ក្នុងដីឡូត៍មួយកន្លែងដែលនៅមិនឆ្ងាយពីផ្ទះជនរងគ្រោះ។

បើតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជនសង្ស័យបុរសអាយុ ៤៥ឆ្នាំ និងជនសង្ស័យស្តី្រអាយុ ៤៤ឆ្នាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ជាមួយនឹងវត្ថុតាងម៉ូតូ Honda Dream ស៊េរី ២០១៩ មួយគ្រឿងផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះបានបាត់ខ្លួនតាំងពីព្រឹកម៉ោងជិត៧ ដោយពុំឃើញជនរងគ្រោះទៅសាលារៀនដូចសព្វមួយដង គ្រួសារជនរងគ្រោះក៏បានស្វែងរកជនរងគ្រោះ រហូតដល់យប់ម៉ោង១០កន្លះថ្ងៃដដែលនោះ ទើបរកឃើញសាកសពជនរងគ្រោះក្នុងសម្លៀកបំពាក់សិស្សសាលាត្រូវបានកប់នៅក្នុងដីឡូត៍មួយកន្លែង ដោយសង្ស័យថាជាករណីឃាតកម្ម ដោយមានស្នាមបែកមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក