ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង២ពាន់នាក់ត្រៀមចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC លោក ផុស សុវណ្ណ បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន២ ០៩៥នាក់ នឹងត្រៀមចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។

លោក ផុស សុវណ្ណ បានថ្លែងឱ្យដឹងបែបនេះនៅក្នុងពិធីបើកឱ្យដំណើរការប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានកណ្ដាល-MPC (Main Press Center) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

លោកថ្លែងដូច្នេះថា៖«ក្នុងតួនាទីអ្នកសារព័ត៌មាន ជាភ្នែក ត្រចៀករបស់ពិភពលោក នៅក្នុងព្រឹត្តិការណ៍នេះ គឺចាំបាច់ជាទីបំផុត។ បងប្អូនអ្នកសារព័ត៌មានមានឱកាស ដើម្បីធ្វើជាសាក្សីក្នុងប្រវត្តិសាស្ត្រក្នុងការបង្កើត ហើយនឹងនាំប្រវត្តិសាស្ត្រនេះទៅមនុស្សរាប់លាននាក់ ជុំវិញពិភពលោក»។

លោកបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) ដែលស្ថិតនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោត្រូវបានរៀបចំឡើងដោយអាចផ្ទុកអ្នកសារព័ត៌មានចំនួន ៥០០នាក់។ ក្នុងMPC មានផ្តល់ជូនកន្លែងធ្វើការងារ បន្ទប់សន្និសីទសារព័ត៌មាន កំព្យូទ័រ អ៊ិនធើណេត, WIFI, ស្គ្រីន LED និង មានផ្តល់ជូនអាហារសម្រន់ជូនដល់អ្នកសារព័ត៌មាន។

បើតាមលោក ផុស សុវណ្ណ មជ្ឈមណ្ឌលព័ត៌មានកណ្ដាល ចាប់បើកដំណើរការពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

លោកបន្តថា មណ្ឌលព័ត៌មានតាមទីលានប្រកួត (SPC) ត្រូវបានរៀបចំសម្រាប់អ្នកសារព័ត៌មាន ប្រើប្រាស់ជាកន្លែងធ្វើការ និងរៀបចំសន្និសីទសារព័ត៌មាន ដោយSPC ផ្តល់ជូនសេវាកម្ម និងសម្ភារដូចមជ្ឈមណ្ឌលព័ត៌មានកណ្ដាលផងដែរ។ ចំណែកមជ្ឈមណ្ឌលផ្សាយអន្តរជាតិ (IBC) ត្រូវបានរៀបចំសម្រាប់ទទួលរូបភាព និងសំឡេងពីទីលានប្រកួត រួចបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយ។

លោកថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះមានទូរទស្សន៍អន្តរជាតិចំនួន៧ ដែលទទួលសិទ្ធិពីគណៈកម្មាធិការជាតិអូឡាំពិក (NOC) នៅប្រទេសគេ បានជួល Booth ដើម្បីទទួលការផ្សាយពី IBC ក្នុងនោះរួមមាន RTM ម៉ាឡេស៊ី, T SPORT7 ថៃ, VTV HTV វៀតណាម, Media Corp សិង្ហបុរី, MNC TV ឥណ្ឌូណេស៊ី និង Cignal TV ហ្វីលីពីន។

លោកអះអាងថា អ្នកសារព័ត៌មានអាចទាញយករូបថតពីការីផ្សាយផ្លូវការនៃប្រភេទកីឡា យកទៅប្រើប្រាស់ដោយមិនគិតថ្លៃ ខណៈគណៈកម្មាធិការជាតិ CAMSOC បានផ្ដល់ជូនទូរទស្សន៍កីឡា CSTV ជាការីផ្សាយផ្លូវការនៃប្រភេទកីឡាចំនួន១១ និងបានផ្ដល់ជូនទូរទស្សន៍ជាតិ សមាគមទូរទស្សន៍ក្នុងប្រទេសជាការីផ្សាយ សម្រាប់កីឡាចំនួន ១០ប្រភេទ។

ជាមួយគ្នានេះ លោកថា អ្នកសារព័ត៌មានអាចជិះរថយន្តក្រុង ដែលបានផ្តល់ជូន ដោយមិនគិតថ្លៃ ដោយគ្រាន់តែបង្ហាញបណ្ណសារព័ត៌មាន។ លោកបានណែនាំអ្នកសារព័ត៌មានទាំងអស់ផ្សព្វផ្សាយព័ត៌មានពិត និងរួមគ្នាប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យចូលរួមគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងមានការទទួលខុសត្រូវខ្ពស់ រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត៕

គូសបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងមានអត្តពលិក និងគ្រូបង្វឹកចូលរួមប្រមាណ ៧០០០នាក់ មន្ត្រីបច្ចេកទេស ចៅក្រម និងអាជ្ញាកណ្តាលប្រមាណ ២០០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក